សន្និសីទចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងជំនួបក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន

សន្និសីទចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងជំនួបក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន - ảnh 1
ទិដ្ឋភាពនៃជំនួបក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន

(VOVworld)-សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM)និងជំនួបក្រៅ
 ផ្លូវការថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន បានប្រព្រឹត្តទៅនា ថ្ងៃទី១៦វិច្ឆិកានៅរដ្ឋ
ធានីវៀងច័ន្ទប្រទេសឡាវ។ គណៈប្រតិភូយោធាជាន់ខ្ពស់វៀត ណាមដឹកនាំនាយ
ឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាមបានចូលរួម
ក្នុងព្រឹត្តិការណ៍ដ៏សំខាន់ទាំងពីរនេះ។ នៅក្នុងសន្និសីទ លោក Ngo Xuan Lich បាន
លើកច្បាស់ថា ជួបសន្ទនា សហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍
នៅតែជានិន្នាការស្នូលក្នុងទំនាក់ទំនងរវាងប្រទេសនានា។​ដើម្បីទទួល បានលទ្ធ
ផលនេះ មុនបង្អស់គឺចាំបាច់ត្រូវស្មារតីសាមគ្គីនិងការឯកភាពសកម្មភាព ដោយឈរ
លើគោលការណ៍ស្រុះចិត្តគំនិតរបស់អាស៊ាន ក្នុងនោះមានការរួមចំណែក របស់
ADMM ទៀតផង។​ រដ្ឋមន្ត្រីការពារប្រទេសវៀតណាមក៏បានលើកមតិស្តីពីទិសដៅ
សហប្រតិបត្តិការលើវិស័យការពារជាតិរវាងអាស៊ានជាមួយប្រទេសដៃគូ ជា ពិសេស
 គឺយន្តការនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ (ADMM+) ។
 តាមលោក Ngo Xuan Lich ថា កិច្ចសហប្រតិបត្តិការក្នុង ADMM+ នឹងពង្រីកបាន
ប្រសិទ្ធិភាពខ្លាំងជាងប្រសិនបើប្រទេសជាដៃគូនិងប្រទេសជាសមាជិកអាស៊ានគោរព
និងអនុវត្តពេញលេញរដ្ឋធម្មនុញ្ញអាស៊ាន ជាពិសេសគឺយន្តការស្តីពីដៃគូសន្ទនារបស់
 អាស៊ាន។

        ក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ Ngo Xuan Lich បានអញ្ជើញជួបសន្ទនា
ជាមួយឧត្តមសេនីយ៍ឯក Chansamone Chanyalath រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ