សន្និសីទជំរុញកំណើនសេដ្ឋកិច្ចក្នុងពិភពអារ៉ាប់

(VOVWORLD) -ក្នុងអំឡុង ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ ថ្ងៃទី ៣០ មករា ប្រទេសម៉ារ៉ុកបានរៀបចំសន្និសីទជាន់ខ្ពស់ស្ដីពីការស្វែងរកគោលនយោបាយជំរុញសមាហរណកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពក្នុងពិភពអារ៉ាប់។ 

ដោយប្រធានបទ “ឱកាស សម្រាប់ទាំងអស់គ្នា៖ ជំរុញកំណើន ការងារធ្វើ និងសមាហរណកម្មក្នុងពិភពអារ៉ាប់” ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Marrakech ។ សន្និសទីនេះបានផ្ដោតសំខាន់ទៅលើការពិភាក្សាអំពីគោលនយោបាយចាំបាច់ ដើម្បីទាក់ទាញប្រភពកម្លាំងថ្មីសម្រាប់កំណើន។

សន្និសីទនេះបានចេញ សេចក្ដីអំពាវនាវធ្វើសកម្មភាព Marrakech  ដោយជំរុញ រដ្ឋាភិបាលនានាធ្វើកំណែទម្រង់ ដើម្បីលើកកំពស់ការគ្រប់គ្រង ទប់ទលនឹងអំពើពុករលួយ កសាងបរិយាកាសធ្វើអាជីវកម្មអំណោយផល សម្រាប់សហគ្រាស បង្កើនការវិនិយោគលើវិស័យបច្ចេកវិទ្យា និងជំរុញពាណិជ្ជកម្ម ដើម្បីបង្កើតឡើងប្រភពកម្លាំងថ្មីសម្រាប់កំណើន ក៏ដូចជាបង្កើតការងារធ្វើ និងជំរុញភាពសម្បូររុងរឿង។ សន្និសីទនេះក៏បានអំពាវនាវឲ្យការពារយុវជន នារី ប្រជាជននៅជនបទ និងជនភៀសខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ