សន្និសីទតុមូលស្តីអំពីការបង្រួបបង្រួមជាតិលើកទី២នៅអ៊ុយក្រែន

សន្និសីទតុមូលស្តីអំពីការបង្រួបបង្រួមជាតិលើកទី២នៅអ៊ុយក្រែន - ảnh 1
សន្និសីទតុមូលនាថ្ងៃទី១៤ឧសភានៅទីក្រុង Kiev (រូបថតៈ TTXVN)


(VOVworld)-“សន្និសីទតុមូលឯកភាពជាតិ” តាមការផ្តើមគំនិតរបស់អង្គការ
សន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE)បានប្រព្រឹត្តទៅនាថ្ងៃទី១៧ឧសភា
នៅ ទីក្រុង Khakov របស់អ៊ុយក្រែន ដែលបានស្នើរដ្ឋសភារបស់ប្រទេសនេះ
អនុម័ត លើអនុស្សារណយោគយល់គ្នា១ ស្តីអំពីយថាទស្សន៍ដោះស្រាយវិបត្តិ
នៅអ៊ុយ ក្រែន។ តាមនោះ រដ្ឋសភាអ៊ុយក្រែន ត្រូវធានានូវដំណើការកែទម្រង់
រដ្ឋធម្មនុញ្ញ  ឲ្យទៅកាន់របប សភា -ប្រធានាធិបតី កំណត់បទបញ្ញត្តិមិនចង
សម្ព័ន្ធយោធា ហើយ ត្រឹមតែចងសម្ព័ន្ធសេដ្ឋកិច្ចនិងនយោបាយអន្តរជាតិ តាម
រយៈលទ្ធផល នៃការបោះប្រជាមតិ រួមទាំងលើសលេងទោសឲ្យបាតុករជាដើម។

        ក្នុងពេលនោះ នាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់អ៊ុយក្រែន លោក Arseni
Yasseniuk បានថ្លែងមតិថា ភារកិច្ចស្នូលនាបច្ចុប្បន្ន គឺត្រូវអនុម័តលើសេចក្តីព្រាង
រដ្ឋធម្មនុញ្ញថ្មីរបស់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ