សន្និសីទថ្នាក់រដ្ឋមន្ត្រីរវាងវៀតណាមឡាវនិងកម្ពុជាស្តីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន


សន្និសីទថ្នាក់រដ្ឋមន្ត្រីរវាងវៀតណាមឡាវនិងកម្ពុជាស្តីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន - ảnh 1
សន្និសីទថ្នាក់រដ្ឋមន្ត្រីរវាងវៀតណាមឡាវនិងកម្ពុជាស្តីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន (VNA)

(VOVworld) – ក្រោយរយៈពេល ២ ថ្ងៃធ្វើការ នារសៀលថ្ងៃទី ៧ ធ្នូ សន្និសីទត្រី
 ភាគីនិងទ្វេភាគីថ្នាក់រដ្ឋមន្ត្រីរវាងវៀតណាមឡាវនិងកម្ពុជាស្តីពីការងារប្រ
យុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនលើកទី ១៦ ដែលត្រូវបានរៀបចំឡើង
នៅរាជធានី ភ្នំ ពេញ (កម្ពុជា) បានបិទបញ្ចប់ដោយការចេញសេចក្តីថ្លែងការ
ណ៍រួម។ សេចក្តី ថ្លែងការណ៍រួមនៃសន្និសីទបានលើកច្បាស់ថា៖ វៀតណាមឡាវ
និងកម្ពុជាសង្កត់ ធ្ងន់ទៅលើសារៈសំខាន់នៃការជំរុញរាល់ការខំប្រឹងប្រែង
ចែករំលែកព័ត៌មាន សហការធ្វើការស៊ើបអង្គេត ចាប់ជនល្មើសជួញដូរគ្រឿង
ញៀននិងប្រាក់ខុស ច្បាប់ឆ្លងដែន ជាពិសេសគឺការបំផ្លាញចោលមូលដ្ឋាន
កែច្នៃគ្រឿងញៀនចម្រុះ ។ ក៏តាមឯកសារនេះដែរ សមត្ថកិច្ចនៃប្រទេសទាំង
បីនឹងបន្តសហការរៀបចំ សកម្មភាពលើកកំពស់ចំណេះដឹងរបស់ប្រជាពល
រដ្ឋនៃប្រទេសទាំងបី ជាពិសេស គឺប្រជាពលរដ្ឋនៅតំបន់ខ្សែព្រំដែន ស្តីពីហា
និភ័យរបស់បទល្មើសគ្រឿងញៀន។ ភាគីទាំងបីខំប្រឹងប្រែងអនុវត្តជាមួយ
គ្នាទស្សនៈវិស័យ ២០១៥ និងគោលដៅការ ពារសហគមន៍អាស៊ានប្រឆាំង
នឹងបទល្មើសគ្រឿងញៀន ២០១៦ - ២០២៥ ប្តេជ្ញា  ឆ្ពោះទៅការកសាងសហ
គមន៍អាស៊ានគ្មានគ្រឿងញៀនក្រោយឆ្នាំ ២០១៥។

នៅសន្និសីទលើកនេះ អនុប្រធានអគ្គសន្នងការប៉ូលីសវៀតណាម
អនុប្រធានគណៈប្រតិភូវៀតណាម ឧត្តសេនីយ៍ទោ  Dong Dai Loc
បានសង្កត់ធ្ងន់ទៅលើការអនុវត្តល្អការងារផ្សព្វផ្សាយអប់រំប្រជាពល
រដ្ឋតាមបណ្តោយខ្សែព្រំដែនរបស់វៀតណាមឡាវនិងកម្ពុជាសំដៅជួយ
ឧបត្ថម្ភប្រជាពលរដ្ឋយល់ដឹងអំពីការជះឥទ្ធិពលអាក្រក់របស់គ្រឿង
ញៀនហើយរួមជាមួយគ្នាកសាងភូមិឃុំសាលារៀននិងស្ថាប័នគ្មាន
គ្រឿងញៀន។ ជាពិសេសគឺការបំផុសប្រជាពលរដ្ឋរកឃើញមុខសញ្ញា
និងបណ្ដាញជួញដូរគ្រឿងញៀនខុសច្បាប់សហការជាមួយស្ថាប័ន
សមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ