សន្និសីទបណ្ដាក្រុមអង្គការអភិវឌ្ឍន៍របស់ អ.ស.ប. នៅអាស៊ី-ប៉ាស៊ីហ្វិក

សន្និសីទបណ្ដាក្រុមអង្គការអភិវឌ្ឍន៍របស់ អ.ស.ប. នៅអាស៊ី-ប៉ាស៊ីហ្វិក - ảnh 1
សន្និសីទប្រធានគណៈប្រតិភូនៃបណ្ដាក្រុមអង្គការអភិវឌ្ឍន៍របស់ អ.ស.ប. នៅអាស៊ី-ប៉ាស៊ីហ្វិក (Image: VOV)

(VOVworld) – សន្និសីទប្រធានគណៈប្រតិភូនៃបណ្ដាក្រុមអង្គការអភិវឌ្ឍន៍របស់ អ.ស.ប.
នៅអាស៊ី-ប៉ាស៊ីហ្វិក បានបើក នាព្រឹកថ្ងៃទី ៨ វិច្ឆិកា នៅទីក្រុងហាណូយ  បានបើក នា
ព្រឹកថ្ងៃទី ៨ វិច្ឆិកា នៅទីក្រុងហាណូយ  ដោយមានការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រី
វៀតណាម លោក Hoang Trung Hai និងនាយិការកម្មវិធីអភិវឌ្ឍន៍របស់ អ.ស.ប. (UNDP) និងជាប្រធានក្រុមបណ្ដាអង្គការអភិវឌ្ឍន៍របស់ អ​.ស.ប. (UNDG) លោកស្រី  Helen Clark។ ក្នុងសន្និសីទ លើកនេះ បណ្ដាតំណាងបានពិភាក្សាអំពីស្ថានភាពអនុវត្តការផ្តើមគំនិត
ឯកភាពធ្វើសកម្មភាព។ ទន្ទឹមនឹងនោះ បណ្ដាតំណាងក៏បានផ្លាស់ប្តូរមតិអំពីរបៀបវារៈ
នៃកម្មវិធីអភិវឌ្ឍន៍បន្ទាប់ពីឆ្នាំ ២០១៥ និងជំរុញការអនុវត្តគោលដៅសហស្សវត្សក្នុង
តំបន់ទាំងមូលនាឆ្នាំ ២០១៥។ ថ្លែងមតិនៅទីនេះ លោកស្រី Helen Clark បានវាយតំលៃ
ខ្ពស់ចំពោះសមិទ្ធិដែលវៀតណាមទទួលបានក្នុងការអនុវត្តគោលដៅនៃសហ្សវត្ស
ជាពិសេសគឺលើវិស័យកាត់បន្ថយភាពក្រីក្រនិងអប់រំជាសារវ័ន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ