សន្និសីទប្រចាំឆ្នាំក្រុមប្រឹក្សារពន្លឿនសន្តិភាពមិត្តភាពជប៉ុន-វៀតណាម (JVPF)

នាថ្ងៃទី ២៦ ឧសភា ក្រុមប្រឹក្សារពន្លឿនសន្តិភាព មិត្តភាព ជប៉ុន-វៀតណាម (JVPF) បានរៀបចំសន្និសីទប្រចាំឆ្នាំ នៅទីក្រុងតូក្យូ (ជប៉ុន) ដើម្បីវាយតំលៃ ចំពោះលទ្ធផល
ការងារឆ្នាំ ២០១១ និងពិភាក្សារអំពីទិសដៅសកម្មភាពឆ្នាំ ២០១២។ ថ្លែងមតិក្នុងសន្និសីទ
នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន Doan Xuan Hung បានរាយដំលៃខ្ពស់ចំពោះ
បណ្ដាសកម្មភាពរបស់ក្រុប្រឹក្សារពន្លឿន សន្តិភាព មិត្តភាព ជប៉ុន វៀតណាម ក្នុងរយៈ
ពេល ១២ ឆ្នាំ កន្លងមក។ ឆ្ពោះទៅ ពិធីរំលើកខួបអនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើត
ទំនាក់ទំនងការទូត រវាងវៀតណាមនិងជប៉ុន នាឆ្នាំ ២០១៣ ឯកអគ្គរដ្ឋទូត Doan Xuan
Hung មានគោលបំណងថា៖ ក្រុមប្រឹក្សារគួបផ្សំយ៉ាងសកម្ម ក្នុងការងាររៀបចំព្រឹត្តិការណ៍
ដ៏ធំនេះ របស់ប្រទេសទាំង ២។ ប្រធាន ក្រុមប្រឹក្សារពន្លឿនសន្តិភាព មិត្តភាព ជប៉ុន-
វៀតណាម និងជាអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Muryama សម្តែងនូវគោលបំណង ចង់ឲ្យប្រទេសទាំង ២ បង្កើនទំនាក់ទំនងលើគ្រប់វិស័យឲ្យខ្លាំងក្លាថែមទៀត៕

សន្និសីទប្រចាំឆ្នាំក្រុមប្រឹក្សារពន្លឿនសន្តិភាពមិត្តភាពជប៉ុន-វៀតណាម (JVPF) - ảnh 1
ឯកអគ្គរដ្ឋទូត Doan Xuan Hung និងប្រធាន ក្រុមប្រឹក្សារពន្លឿនសន្តិភាព មិត្តភាព ជប៉ុន-វៀតណាម និងអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Muryama​ (Image: Vietnamplus)

ប្រតិកម្មទៅវិញ

ផ្សេងៗ