សន្និសីទមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ានពិភាក្សាអំពីអាទិភាពចំនួន៨ក្នុងសរសរសេដ្ឋកិច្ចអាស៊ាន
|
សន្និសីទមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ានពិភាក្សាអំពីអាទិភាពចំនួន៨ក្នុងសរសរសេដ្ឋកិច្ចអាស៊ាន |
(VOV)_សន្និសីទមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន( SEOM) បានប្រារព្វឡើង នា
ព្រឹកថ្ងៃទី១សីហា នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ ដើម្បីត្រៀមរៀបចំអោយសន្និសីទរដ្ឋ
មន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៤៨និងសន្និសីទទាក់ទិននានា។ ចូលរួមសន្និសីទលើក
នេះមានមន្ត្រីជាន់ខ្ពស់មនកពីប្រទេសអាស៊ានទាំង១០ និងអគ្គលេខាធិការរងអា
ស៊ាន។ គណៈប្រតិភូវៀតនាមដឹកនាំដោយលោកស្រី Nguyen Quynh Nga ប្រធាន SEOM វៀតណាម បានអញ្ជើញចូលរួម។ ក្នុងរយៈពេល២ថ្ងៃដំណើរកិច្ចប្រជុំ មន្ត្រីសេដ្ឋ
កិច្ចជាន់ខ្ពស់របស់អាស៊ាន នឹងពិភាក្សានិងឯកភាពអំពីខ្លឹមសារនានា ដើម្បីបាន
ដាក់ជូនសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៤៨ (AEM 48) និងសន្និសីទទាក់
ទិននានាដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ សីហា នៅទីក្រុងវៀងច័ន្ទ។
តាមគំរោង AEM48 នឹងពិភាក្សាអំពីបញ្ហាដែលបានយកមកពិភាក្សានៅក្នុងសន្និ
សីទចង្អៀត រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី២២ នៅទីក្រុងចៀងម៉ាយ (ថៃ) មាខែ
មេសារកន្លងទៅ ហើយប្រមូលផ្តុំពិភាក្សាអំពីវិស័យអាទិភាពចំនួន៨ នៃសរសរទ្រូង
សេដ្ឋកិច្ចអាស៊ាន៕