សន្និសីទរដ្ឋមន្ត្រីការបរទេសនិងសន្តិសុខ G7

(VOVWORLD) - សន្និសីទរដ្ឋមន្ត្រីការបរទេសនិងសន្តិសុខក្រុមខឿនឧស្សហកម្មអភិវឌ្ឍន៍ ជួរមុខចំនួន ៧ លើពិភពលោក (G7) បានបើកជាផ្លូវការនៅទីក្រុង Toronto របស់ កាណាដាដោយប្រធានបទ «កសាងពិភពលោកសន្តិសុខនិងសន្តិភាពថែម ទៀត»។ 
សន្និសីទរដ្ឋមន្ត្រីការបរទេសនិងសន្តិសុខ G7 - ảnh 1 សន្និសីទរដ្ឋមន្ត្រីការបរទេសនិងសន្តិសុខ G7

សន្និសីទរដ្ឋមន្ត្រីការបរទេសនិងសន្តិសុខក្រុមខឿនឧស្សហកម្មអភិវឌ្ឍន៍ ជួរមុខចំនួន ៧ លើពិភពលោក (G7) បានបើកជាផ្លូវការនៅទីក្រុង Toronto របស់ កាណាដាដោយប្រធានបទ «កសាងពិភពលោកសន្តិសុខនិងសន្តិភាពថែម ទៀត»។ សន្និសីទប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃដោយមានការចូលរួមរបស់ បណ្ដារដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីសន្តិសុខនៃប្រទេសជាសមាជិក  G7 នានា រួមជាមួយប្រទេសដៃគូនិងភ្ញៀវកិត្តិយសជាច្រើន។ ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ២២ និងទី ២៣ មេសា បានប្រព្រឹត្តទៅកិច្ចប្រជុំនៃបណ្ដារដ្ឋមន្ត្រីការបរទេសដោយមានសម័យពិភាក្សាអំពីរុស្ស៊ី អ៊ុយក្រែន ចិន និងបញ្ហានុយក្លេអ៊ែររបស់ ស.ប.ប.ក. មីយ៉ាន់ម៉ា វ៉េណេស៊ុយអេឡានិងបញ្ហាក្កៅគគុកនៅមជ្ឈឹមបូព៌ារដែរ។ នាថ្ងៃទី ២៤ មេសា នឹងប្រព្រឹត្តទៅសម័យពិភាក្សាចំនួន ៤ នៃបណ្ដារដ្ឋមន្ត្រីសន្តិសុខអំពី បរិយាកាសសន្តិសុខ ការគ្រប់គ្រងការសាកល្បងសន្តិសុខជាតិផ្ទៃក្នុង សន្តិសុខ លើបណ្តាញអ៊ីនធឺណែតនិងការទប់ទល់នឹងលទ្ធិភេរវកម្មលើបណ្ដាញអ៊ីនធឺណែត ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ