សន្និសីទរបស់គណៈប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម

(VOVworld) - នាព្រឹកថ្ងៃទី៦ មេសា នៅរដ្ឋធានីហាណូយបានប្រព្រឹត្តទៅសន្និសីទ លើកទី២របស់គណៈប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម។គណៈ
កម្ម ការអចិន្ត្រៃនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិបានប្រកាសសេចក្ដីសំ
រេចចិត្ត បង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ចំនួន៧អំពីវិស័យនានាដូចជា វិទ្យា
សាស្ត្រអប់រំនិង បរិស្ថាន វប្បធម៌សង្គម  ប្រជាធិបតេយ្យច្បាប់ កិច្ចការបរទេសជន
វៀតណាមនៅ ឯបរទេស ជំនឿសាសនា ជនជាតិ និងសេដ្ឋកិច្ច។
ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា សន្និសីទនេះ មានអត្ថន័យដ៏សំខាន់
ចំពោះ ការផ្ដល់មតិអំពីពង្រាងច្បាប់រណសិរ្សមាតុភូមិវៀតណាម (ធ្វើវិសោធនកម្ម)
​ ពង្រាង ច្បាប់ស្ដីពីការបោះឆ្នោតសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជន
គ្រប់ជាន់ថ្នាក់ (ធ្វើវិសោធនកម្ម)។លោក Nguyen Thien Nhan បានឲ្យដឹងថា៖
សន្និសីទរបស់គណៈប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម - ảnh 1
លោក​ Nguyen Thien Nhan ថ្លែងមតិនៅសន្និសីទ

“ឆ្នាំនេះ រណសិរ្សមាតុភូមិវៀតណាមត្រូវចូលរួមបដិវាទពង្រាងច្បាប់ជាច្រើនដូច
ជា​ ក្រមច្បាប់ព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម) ក្រមច្បាប់នីតិវិធីព្រហ្មទណ្ឌ (ធ្វើវិសោធ
នកម្ម) ជាដើម។ក្រៅពីនោះ រណសិរ្សមាតុភូមិវៀតណាម ក៏ឃ្លាំមើលនូវការ កំណត់
មួយចំនួនរបស់នាយករដ្ឋមន្រ្តីដូចជា គំរោងការណ៍ទាក់ទាញអ្នកជំនាញការ
បញ្ហាវ័ន្ត ជាជនវៀតណាមនៅឯបរទេស ចូលរួមការកសាងប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ