សន្និសីទសេដ្ឋកិច្ចវ័យក្មេងអាស៊ីឆ្នាំ ២០១៩ បានបើកនៅទីក្រុងហាណូយ

(VOVWORLD) -  សន្និសិទសេដ្ឋកិច្ចវ័យក្មេងអាស៊ីឆ្នាំ ២០១៩ បានបើកនាព្រឹកថ្ងៃទី ១៣ ខែសីហា នៅទីក្រុងហាណូយ ដោយមានការចូលរួមរបស់សេដ្ឋវិទូឈានមុខនិងអ្នកសេដ្ឋកិច្ចវ័យក្មេងជិត ៥០០ នាក់នៅជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចក្នុងតំបន់អាស៊ីនិងប្រ ធានបទសេដ្ឋកិច្ចវិទ្យាថ្មីៗ។

សន្និសីទសេដ្ឋកិច្ចវ័យក្មេងអាស៊ីឆ្នាំ ២០១៩ បានបើកនៅទីក្រុងហាណូយ - ảnh 1ទិដ្ឋភាពនៃសន្និសីទសេដ្ឋកិច្ចវ័យក្មេងអាស៊ីឆ្នាំ ២០១៩ (រូបថតៈ VTC) 

សន្និសីទសេដ្ឋកិច្ចវ័យក្មេងអាស៊ីឆ្នាំនេះ មានកិច្ចពិភាក្សាតុមូលចំនួន ៩ ដោយ ផ្តោតលើប្រធានបទមួយមួយចំនួន  ដូចជា ការបង្កើតឡើងវិញនូវឧបករណ៍ស្រាវជ្រាវបណ្តាញសង្គមដើម្បីដោះស្រាយវិសមភាព;  មូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការើ ថាមពលកកើតឡើងវិញ: តំរូវការថាមពលនៃអឌ្ឍគោលខាងត្បូង; កាលានុវត្តន៍ភាពនិងបញ្ហាប្រឈមក្នុងការស្រាវជ្រាវទីក្រុងដែលមានលក្ខណៈអន្តរផ្នែក ជាដើម។

សាស្ត្រាចារ្យរង បណ្ឌិត Nguyen Truc Le សកលវិទ្យាធិការនៃសាកលវិទ្យាល័យសេដ្ឋកិច្ច សាកលវិទ្យា ល័យជាតិហាណូយ ដែលជាអង្គភាពទទួលរៀបចំសន្និសីទនេះ បានអោយដឹងថា៖ “សាក លវិទ្យាល័យសេដ្ឋកិច្ចរំពឹងថា បញ្ហាដែលបានចែករំលែកនៅក្នុងសន្និសីទនេះ គឺជាបញ្ហាអន្តរជាតិដែលនឹងមានផលប៉ះពាល់ផ្ទាល់លើវៀតណាមផងដែរ។ ដើម្បីដោះស្រាយនូវបញ្ហានេះ អ្នកប្រាជ្ញវ័យក្មេងនឹងអាចផ្តល់ជាអនុសាសន៍ ឬសំណើដើម្បីបង្កើតគោលនយោបាយក្នុងតំបន់។ បញ្ហាដែលបានអ្នកប្រាជ្ញលើកមកពិភាក្សា នឹង ជួយដល់សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ ដើម្បីតភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិអន្តរ ជាតិ ជាពិសេសសាស្រ្តាចារ្យនិងអ្នកប្រាជ្ញក៏ដូចជាគ្រូបង្រៀននៃសាលាផ្សេងៗគ្នាផង ដែរ”។

សន្និសីទសេដ្ឋកិច្ចវ័យក្មេងអាស៊ីឆ្នាំ ២០១៩ នឹងប្រព្រឹត្តដល់ថ្ងៃទី ១៤ ខែសីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ