សន្និសីទសហប្រតិបត្តិការដំបន់ទន្លេមេគ្គង-ទន្លេ Ganga បានបើក។

សន្និសីទសហប្រតិបត្តិការដំបន់ទន្លេមេគ្គង-ទន្លេ Ganga បានបើក។ - ảnh 1
សន្និសីទសហប្រតិបត្តិការដំបន់ទន្លេមេគ្គង-ទន្លេ Ganga បានបើក។


       VOV-នាថ្ងៃទី៣កញ្ញា សន្និសីទសហប្រតិបត្តិការដំបន់ទន្លេមេគ្គង-ទន្លេ
Ganga (MGC) លើកទី៦បានបើកជាមួយកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់ (SOM)
នៅ​រដ្ឋធានីញូវដេលី-ឥណ្ឌា។ ​អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Pham Quang
Vinh បានចូលរួមកិច្ចប្រជុំនេះ។ ក្នុងរយៈពេល២ថ្ងៃធ្វើការបណ្ដាមន្ត្រី
ការបរទេសបាន​វាយតំលៃ​ឡើងវិញកិច្ចសហប្រតិបត្តិការរវាងប្រទេស
សមាជិកដំបន់ទន្លេមេគ្គង-ទន្លេ Ganga និងដាក់ចេញទឹសដៅនាពេលអនាគត ឲ្យយន្តការនេះសំដៅបង្កើនកិច្ច​សហប្រតិបត្តិការក្នុងដំបន់។​កិច្ចសហប្រតិបត្តិការដំបន់ទន្លេមេគ្គង-ទន្លេ Ganga​ត្រូវ​​បានបង្កើតនាថ្ងៃទី ១០វិច្ឆការឆ្នាំ២០០០នៅវៀងច័ន្ទ-ឡាវ សំដៅបើកចេញ​ទស្សនៈវិស័យឲ្យ កិច្ចសហប្រតិបត្តិការរវាងឥណ្ឌានិងប្រទេសសមាជិកចំនួន៥នៃ​ដំបន់ទន្លេ
មេគង្គ។​ដល់ឥឡូវនេះមានវិស័យចំនួន៤ត្រូវបានកំណត់អាទិភាព​សហប្រតិបត្តិការរវាងសមាជិកដំបន់ទន្លេមេគ្គង-ទន្លេ Ganga គឺទេសចរណ៍
អប់រំ​អភិវឌ្ឍន៍ប្រភពធនធានមនុស្សនិងចរាចរទាក់ទង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ