សន្និសីទសហប្រតិបតិ្តការយុវជនវៀតណាម ឡាវ កម្ពុជាឆ្នាំ២០១៤បើកនៅហាណូយ

(VOVworld) - នាព្រឹកថ្ងៃទី៨ ធ្នូ នៅរដ្ឋធានីហាណូយរបស់វៀតណាម សន្និសីទសហ
ប្រតិបតិ្តការយុវជនវៀតណាម-ឡាវ-កម្ពុជាឆ្នាំ២០១៤ បានបើកដោយមានការចូល
រួមរបស់តំណាងយុវជនចំនួន៦០រូបនៃប្រទេសទាំង៣។ថ្លែងមតិនៅទីនេះលោក
Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បានអះអាងថា
សន្និសីទនេះ ជាសកម្មភាពជាក់ស្ដែងរួមចំណែកអប់រំប្រពៃណីទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំង៣សំរាប់
ជំនាន់វ័យក្មេង។នេះក៏ជាឱកាសដើម្បីថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គការយុវជននានា
ផ្លាស់ប្ដូរបទពិសោធន៍ការងារ រៀនសូត្រគ្នាទៅវិញទៅមក។

សន្និសីទសហប្រតិបតិ្តការយុវជនវៀតណាម ឡាវ កម្ពុជាឆ្នាំ២០១៤បើកនៅហាណូយ - ảnh 1
យុវជននៃប្រទេសទាំង៣ វៀតណាម ឡាវ កម្ពុជា


បន្ទាប់ពីពិធីបើក តំណាងយុវជននៃប្រទេសទាំង៣ បានចូលរួមសិក្ខាសាលាចំនួន
២ដោយប្រធានបទ “បទពិសោធន៍ក្នុងការរៀបចំសកម្មភាពយុវជនស្ម័គ្រចិត្តដើម្បី
សហគមន៍ សុខុមាលភាពសង្គម” និង”យុវជនរួមចំណែករក្សានិងពង្រីកប្រពៃណី
ចំណងមិត្តភាពសាមគ្គីភាព កិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍រវាងប្រទេសទាំង៣
វៀតណាម-ឡាវ-កម្ពុជា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ