សន្និសីទអន្តរជាតិអំពីការអភិរក្សពង្រូលត្រូវបានរៀបចំឡើងនៅវៀត ណាមជាលើកដំបូង

(VOVworld) - នេះជាលើកដំបូងដែលគណៈប្រតិភូនៃប្រទេសជាង២៩នៅទ្វីប
អាហ្វ្រិក ទ្វីបអាស៊ីនិងអាមេរិកមានវត្តមាននៅទីក្រុង Da Nang ភាគកណ្ដាលវៀត
ណាម ដើម្បីចូលរួមសន្និសីទអំពីការវាយតំលៃស្ថានភាពនិងកសាងផែនការធ្វើ សកម្មភាពអភិរក្សសត្វពង្រូល។នេះជាប្រភេទសត្វព្រៃដ៏កម្រដែលកំពុងត្រូវប្រមាញ់
ចាប់និងលក់ដូរខុសច្បាប់ធំបំផុតលើពិភពលោក។ថ្លែងមតិនៅសន្និសីទនេះនាថ្ងៃទី
២៤ មិថុនា អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀត ណាមលោក Ha
Cong Tuan បានឲ្យដឹងថា វៀតណាមមានគោលបំណងសហ ប្រតិបតិ្តការជាមួយ
ប្រទេសដទៃនិងអង្គការអន្តរជាតិដើម្បីអនុវត្តល្អនូវការសន្យាស្ដីពីការអភិរក្សសត្វ
ព្រៃដែលកំពុងប្រឈមគ្រោះថ្នាក់៖
សន្និសីទអន្តរជាតិអំពីការអភិរក្សពង្រូលត្រូវបានរៀបចំឡើងនៅវៀត ណាមជាលើកដំបូង - ảnh 1
បណ្ដាតំណាងចូលរួមសន្និសីទនេះ (រូបថត៖nhandan.com.vn)

“ខ្ញុំសង្ឃឹមថា យើងនិងឯកភាពបានការយល់ដឹងនិងទស្សនៈវិស័យរួមអំពីយុទ្ធ
សាស្ត្រ​គោលនយោបាយថ្នាក់រដ្ឋ ឯកភាពលើយន្តការសហប្រតិបត្តិការនៅតំបន់
និងអន្តរជាតិ ព្រមទាំងសន្យាយ៉ាងខ្លាំងក្លាអំពីការត្រួតពិនិត្យការជួញដូរខុសច្បាប់ និងការពារបរិស្ថានរស់នៅរបស់ពង្រូល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ