សន្និសីទអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលរងធនាគារមជ្ឈឹមអាស៊ានបូក៣

សន្និសីទអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលរងធនាគារមជ្ឈឹមអាស៊ានបូក៣ - ảnh 1
ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖Pham Kien/TTXVN)

(VOVworld) - សន្និសីទអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលរងធនាគារមជ្ឈឹម
អាស៊ានបូក៣ប្រព្រឹត្តទៅនាថ្ងៃទី២និងថ្ងៃទី៣ មេសានៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ
សំដៅពិភាគ្សាអំពីវិធានការបង្កើនកិច្ចសហប្រតិបតិ្តការហិរញ្ញវត្ថុនៅក្នុងតំបន់និង
ផ្លាស់ប្ដូរទស្សនៈអំពីយថាទស្សន៍សេដ្ឋកិច្ចនាពេលថ្មីៗនេះនៃតំបន់និងពិភពលោក
ក៏ដូចជាការអភិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ចនៃប្រទេសអាស៊ាននិមួយៗនិងក្រុមដៃគូរួមមាន
ជប៉ុន ចិននិងកូរ៉េខាងត្បូង។សន្និសីទលើកនេះបានវាយតំលៃអំពីលទ្ធផលដែល
ទទួលបានក្នុងការបង្កើនបើកទូលាយការផ្ដើមគំនិតច្នៃប្រឌិត Chieng Mai (CMIM)។
ការផ្ដើមគំនិតច្នៃប្រឌិត Chieng Mai ត្រូវបានចាប់បដិសន្ធិ ដោយគោលដៅផ្គត់ផ្គង់
កញ្ចប់ហិរញ្ញវត្ថុសំដៅជួយឧបត្ថម្ភបន្ទាន់សំរាប់ជូន ប្រទេសសមាជិកដែលជួបការ
លំបាកអំពីតុល្យភាពនៃការទូទាត់ក្នុងរយៈពេលខ្លី ព្រមទាំងបំពេញបន្ថែមសំរាប់
កិច្ចព្រមព្រៀងហិរញ្ញវត្ថុដែលមានស្រាប់។អង្គសន្និសីទក៏បានពិភាគ្សាអំពីបញ្ហា
នានាទាក់ទិនដល់សកម្មភាពនៃការិយាល័យស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ាន
បូក៣ (AMRO) សំដៅបន្តលើកកំពស់សមត្ថភាពនៃ អាស៊ានបូក៣ក៏ដូចជាគុណ
ភាពឃ្លាំមើលនៃស្ថាប័ននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ