សប្ដាហ៍ខ្សែភាពយន្តស្ដីពីលោកប្រធានហូជីមិញសំរាប់យុវជនកុមារជំទង់

សប្ដាហ៍ខ្សែភាពយន្តស្ដីពីលោកប្រធានហូជីមិញសំរាប់យុវជនកុមារជំទង់ - ảnh 1
សប្ដាហ៍ខ្សែភាពយន្តស្ដីពីលោកប្រធានហូជីមិញសំរាប់យុវជនកុមារជំទង់ (linhbienvietnam)


        Vovworld-ស្ថិតក្នុងក្របខ័ណ្ឌសកម្មភាពដំណើរយុវវ័យដើម្បីកោះសមុទ្រ​
ស្រុកកំណើតដោយប្រធានបទ ឆមាសរៀននៅសមុទ្រ នាយប់ថ្ងៃទី៥ឧសភា​នៅ
ទីក្រុងហូជីមិញមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញបានប្រារព្ធសប្ដាហ៍ខ្សែ
ភាពយន្តស្ដីពីលោកប្រធានហូជីមិញសំរាប់យុវជនកុមារជំទង់។ សប្ដាហ៍​ខ្សែ​ភាព
យន្តស្ដីពីលោកប្រធានហូជីមិញនឹងប្រព្រឹត្តទៅនៅថ្នាក់សាខាសម្ព័ន្ធយុវជនក្នុង
ទូទាំងប្រទេសដោយមានវណ្ណកម្មខ្សែភាពយន្តដោយប្រធានបទស្ដីពី​ប្រវត្តិសាស្ត្រ
បដិវត្តន៍ស្ដីពីរូបឆាយ្យាលក្ខលោកប្រធានហូជីមិញនិងយុវវ័យវៀតណាមក្នុងដំណើរ
ការកសាងនិងការពារប្រទេសជាតិ។ តាមរយៈនោះ​បង្កើត​វគ្គ​ជីវភាពដ៏ស៊ីជម្រៅ
អប់រំអំពីឧត្តមគតិបដិវត្តន៍ប្រពៃណីស្នេហាជាតិមោទនភាព​ជាតិជួយជ្រោមជ្រែង
សមាជិកសម្ព័ន្ធយុវជនកុមារជំទង់ប្រឡងប្រណាំងបង្កើតស្នាដៃក្នុងចលនារៀន
សូត្រនិងធ្វើតាមគំរូសីលធម៍លោកប្រធានហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ