ស.ប.ប​ កូរ៉េ បាន​បញ្ជាក់ពី​​ការបាញ់បង្ហោះផ្កាយរណបចារកម្ម

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែសីហា សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េបានឲ្យដឹងថា កិច្ចខិតខំប្រឹប្រែងបាញ់បង្ហោះផ្កាយរណបចារកម្មលើកទីពីររបស់ខ្លួនបានបញ្ចប់ដោយបរាជ័យ ដោយសារតែ "កំហុសនៃប្រព័ន្ធបំផ្ទុះបន្ទាន់ក្នុងដំណាក់កាលទីបីនៃការហោះហើរ" ។ 
ស.ប.ប​ កូរ៉េ បាន​បញ្ជាក់ពី​​ការបាញ់បង្ហោះផ្កាយរណបចារកម្ម - ảnh 1ស.ប.ប កូរ៉េបានបាញ់បង្ហោះផ្កាយរណបស៊ើបអង្កេត Malligyong-១ នៅឯមូលដ្ឋានបង្ហោះផ្កាយរណប Sohae ក្នុងខេត្ត Phyongan ខាងជើង ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ រូបថត៖ Yonhap/VNA

ទីភ្នាក់ងារអវកាសជាតិស.ប.ប កូរ៉េ គ្រោងនឹងស៊ើបអង្កេតពីមូលហេតុនៃឧប្បត្តិហេតុនេះ។

ការបាញ់បង្ហោះលើកនេះ ត្រូវបានធ្វើឡើងនៅស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae ប្រហែលបីខែបន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ស.ប.បកូរ៉េ ដែលបានបញ្ចប់ដោយបរាជ័យនៅចុងខែឧសភា។

មុននោះ នាថ្ងៃដដែល ក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូងបានឲ្យដឹងថា បានរកឃើញការបាញ់បង្ហោះ ចេញពីតំបន់ Tongchang-ri របស់ស.ប.បកូរ៉េ នៅវេលាម៉ោង ៣៖៥០នាទី (ម៉ោងក្នុងតំបន់)។ វត្ថុហោះនេះបានហោះហើរឆ្លងកាត់ដែនទឹកអន្តរជាតិភាគខាងលិចទីក្រុង Ieodo ចម្ងាយ ១៤៩ គីឡូម៉ែត្រភាគនិរតីនៃកោះ Jeju។ ការបាញ់បង្ហោះផ្កាយរណបរបស់ស.ប.ប កូរ៉េបានធ្វើឡើងក្នុងបរិបទនៃសមយុទ្ធ Ulchi Freedom Shield រវាងកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកាលពីថ្ងៃទី ២២ ខែសីហា។ ស.ប.បកូរ៉េបានរិះគន់សមយុទ្ធនេះជាបន្តបន្ទាប់ថា ជាការបង្ករឿងហេតុខាងយោធា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ