ស.ប.ប កូរ៉េអបអរសារទរចំពោះការដែលអាមេរិករួមសហការ ប្រយុទ្ធប្រឆាំងនឹង ជម្ងឺ Covid-19

(VOVWORLD) - នាថ្ងៃទី ២២ ខែមីនា ស.ប.ប កូរ៉េ បានអបអរសារទរចំពោះសំបុត្រមួយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលផ្ញើទៅកាន់ថ្នាក់ដឹកនាំស.ប.ប កូរ៉េលោក គីមជុងអ៊ុន ដោយបង្ហាញពីបំណងចង់រួមសហការក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19 ។

មន្ត្រីអាមេរិកមួយរូប ក៏បានបញ្ជាក់ថា លោក Donald Trump បានផ្ញើសំបុត្រមួយទៅកាន់ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ ដោយសង្កត់ធ្ងន់ថានេះជាការខិតខំប្រឹងប្រែងរបស់លោក Donald Trump ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំនានា នៅលើពិភពលោក ក្នុងបរិបទដែលជំងឺ Covid19 កំពុងឆ្លងរាលដាលផងដែរ។

មន្ត្រីអាមេរិករូបនេះក៏បានឲ្យដឹងទៀតថា ប្រធានាធិបតីអាមេរិកមានបំណងចង់បន្តទាក់ទងជាមួយថ្នាក់ដឹកនាំស.ប.ប កូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ