ស.ប.ប.កបាញ់បង្ហោះកាំជ្រួចជាបន្ត

ស.ប.ប.កបាញ់បង្ហោះកាំជ្រួចជាបន្ត - ảnh 1
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter នៅព្រលាន
យន្តហោះសេអ៊ុល (រូបថតៈ AFP)


(VOVworld)-ក្រសួងការពារជាតិកូរ៉េខាងត្បូងនាថ្ងៃទី៩មេសាបានឲ្យដឹងថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​ នាថ្ងៃទី៧មេសា បានបាញ់បង្ហោះ កាំជ្រួចផ្លោងដីទល់នឹងអាកាសរយៈខ្លី ទៅកាន់តំបន់សមុទ្រខាងលិច (ពោលគឺ
សមុទ្រលឿង)។ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Kim Min
Seok  បានឲ្យដឹងថា មូលហេតុដែលព័ត៌មាននេះមិនបានប្រ កាសភ្លាម គឺដោយ
សារ កាំជ្រួចទាំងនោះត្រូវបាញ់ក្នុងចំងាយខ្លី។ កូរ៉េខាងត្បូង នៅបន្តតាមដានឲ្យ
បានជាប់ជានិច្ចអំពីសញ្ញាដែលសរឲ្យឃើញព្យុងយ៉ាងត្រៀមបាញ់បង្ហោះកាំជ្រួច
ផ្លោង ជាពិសេស ក្នុងកាលៈទេសៈដែល ស.ប.ប.ក កំពុងត្រៀមរៀបចំពិធីរំលឹក
ខួបទិវាកំណើត របស់អតីតថ្នាក់ដឹកនាំលោកគីមអ៊ីលស៊ុង​នាថ្ងៃទី១៥មេសា
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ