ស.ប.បកូរ៉េចោទប្រកាន់អាមេរិករុញឧបទ្វីបកូរ៉េទៅដល់ចំណុចបំផ្ទុះ

ស.ប.បកូរ៉េចោទប្រកាន់អាមេរិករុញឧបទ្វីបកូរ៉េទៅដល់ចំណុចបំផ្ទុះ - ảnh 1
យន្តហោះប្រភេទ B-១B របស់អាមេរិកហោះហើរនៅលើដែនអាកាស Pyeongtaek ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១៣ កញ្ញា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៤ កញ្ញា ស.ប.បកូរ៉េបានចោទប្រកាន់អាមេរិកពីការរុញ
ឧបទ្វីបកូរ៉េទៅដល់ចំណុចបំផ្ទុះ ក្រោយពីវ៉ាស៊ីនតោនដាក់ពង្រាយយន្តហោះទម្លាក់
គ្រាប់បែកចំនួន២គ្រឿង សំដៅបង្ហាញឲ្យព្យុងយ៉ាងឃើញនូវកម្លាំង យោធា។ស.ប.ប
កូរ៉េបានចេញសេចក្ដីថ្លែងការណ៍ដោយប្រឆាំងជំទាស់សកម្ម ភាពនេះរបស់អាមេរិក
 ហើយចាត់ទុកនេះជាអំពើបង្ករឿងហេតុខាងយោធា ដែល សំដែងចេតនារបស់
វ៉ាស៊ីនតោនចង់ស្វែងរកឱកាសដើម្បីអនុវត្តន៍ការវាយប្រហារដោយនុយក្លេអ៊ែរនៅ
ឧបទ្វីបកូរ៉េ។ទីភ្នាក់ងារសារព័ត៌មានកណ្ដាលស.ប.បកូរ៉េ (KCNA) ប្រកាសថា អំពើ
បង្ករឿងហេតុទាំងប្រថុយប្រថាននេះរបស់អាមេរិកកំពុងរុញ ស្ថានភាពនៅឧបទ្វីប
កូរ៉េទៅដល់ចំណុចបំផ្ទុះ។KCNA ក៏បានឲ្យដឹងថា កងទ័ព ស.ប.បកូរ៉េត្រូវបាន
ប្រដាប់មធ្យោបាយយ៉ាងគ្រប់គ្រាន់ដើម្បីរុញថយក្រោយការ វាយប្រហារឬអំពើ
បង្ករឿងហេតុណាក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ