ស.ប.បកូរ៉េបាញ់បង្ហោះកាំជ្រួចបរាជ័យ

ស.ប.បកូរ៉េបាញ់បង្ហោះកាំជ្រួចបរាជ័យ - ảnh 1
កាំជ្រួចរយៈមធ្យមប្រភេទ Musudan របស់ស.ប.បកូរ៉េ (រូបថត៖AFP)

(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងនាថ្ងៃទី៣១ ឧសភា
 បានផ្សាយព័ត៌មានថា ស.ប.បកូរ៉េបានបាញ់បង្ហោះកាំជ្រួចមួយដែលត្រូវបានចាត់
ទុកជាប្រភេទកាំជ្រួចរយៈមធ្យមថ្មីបំផុតរបស់ប្រទេសនេះប៉ុន្តែហាក់ទទួលបរាជ័យ។
Yonhap បានដកស្រង់សម្ដីរបស់មន្ត្រីយោធាកូរ៉េខាង ត្បូងមួយរូបឲ្យដឹងថា បម្រែ
បម្រួលពោលខាងលើប្រព្រឹត្តទៅនាម៉ោងទី៥និង២០ នាទីព្រឹកតាមម៉ោងសេអ៊ូល។
មុននោះ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានរក ឃើញនូវសញ្ញាដែលស.ប.បកូរ៉េ
ត្រៀមរៀបចំបាញ់បង្ហោះកាំជ្រួចដោយបានរក្សាស្ថានការណ៍ត្រៀមខ្លួនជាស្រេច
ប្រយុទ្ធខ្ពស់។
នាថ្ងៃទី១៥ មេសាកន្លងទៅ ស.ប.បកូរ៉េបានបាញ់បង្ហោះកាំជ្រួចប្រភេទ Musudan
ដែលជាការសាកល្បងកាំជ្រួចរយៈមធ្យមលើកដំបូងរបស់ប្រទេសនេះ។ក្រោយ
នោះនាថ្ងៃទី២៨ មេសា បានដំណើរការសាកល្បងកាំជ្រួចលើកទី២ ប៉ុន្តែការសាក
ល្បងទាំងបីលើកនេះត្រូវបានចាត់ទុកថា ទទួលបរាជ័យដោយសារកាំជ្រួចបាន
ផ្ទុះលើអាកាសឬធ្លាក់ចូលសមុទ្រប៉ុន្មាននាទីក្រោយពីបានបាញ់បង្ហោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ