ស.ប.បកូរ៉េរៀបចំពិធីដង្ហែក្បួនធំដើម្បីគាំទ្រមេដឹកនាំលោក Kim Jong-un

ស.ប.បកូរ៉េរៀបចំពិធីដង្ហែក្បួនធំដើម្បីគាំទ្រមេដឹកនាំលោក Kim Jong-un - ảnh 1
ប្រជាជនស.ប.បកូរ៉េចូលរួមធ្វើដង្ហែក្បួន (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៥ មករា ស.ប.បកូរ៉េបានរៀបចំពិធីមីទ្ទិញធំមួយដើម្បី
សំដែងសេចក្ដីសំរេចអនុវត្តន៍ភារកិច្ចដែលត្រូវបានមេដឹកនាំលោក Kim Jong-un
នាំចេញក្នុងសារជូនពរឆ្នាំសកល។ពិធីមីទ្ទិញនេះបានប្រព្រឹត្តទៅនៅទីលាន Kim
 Il-sung ដោយមានការចូលរួមរបស់មន្ត្រីជាន់ខ្ពស់និងប្រជាជនព្យុងយ៉ាងរាប់ពាន់
នាក់។
មុននោះ នាថ្ងៃទី១ មករា ក្នុងសារជូនពរឆ្នាំសកល មេដឹកនាំលោក Kim Jong-
un ឲ្យដឹងថា ប្រទេសនេះកំពុងឈានចូលដំណាក់កាលចុងក្រោយនៃការបាញ់សាក
ល្បងកាំជ្រួចរយៈចម្ងាយឆ្ងាយ ព្រមទាំងអះអាងថា នឹងបន្តអភិវឌ្ឍន៍អាវុធ
នុយក្លេអ៊ែរប្រសិនបើអាមេរិកនិងកូរ៉េខាងត្បូងបន្តដំណើការសមយុទ្ធរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ