សភា​កូរ៉េខាងត្បូងបោះឆ្នោតបើកផ្លូវឲ្យ​ការ​ស៊ើបអង្កេត​លើលោក​​ប្រធានាធិបតី Yoon Suk Yeol

(VOVWORLD) - កាលពីថ្ងៃទី ១២ ខែធ្នូ សភាកូរ៉េខាងត្បូងបានបើកសម័យប្រជុំពេញអង្គដើម្បីបោះឆ្នោតលើសេចក្តីព្រាងច្បាប់ដែលស្នើឡើងដោយរដ្ឋអាជ្ញាពិសេសដើម្បីស៊ើបអង្កេតថា តើលោកប្រធានាធិបតី Yoon Suk Yeol បានប្រព្រឹត្តបទល្មើសនៃការបះបោរនិងការរំលោភបំពានផ្សេងទៀត ឬមិនទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃទី ៣ ខែធ្នូ។
សភា​កូរ៉េខាងត្បូងបោះឆ្នោតបើកផ្លូវឲ្យ​ការ​ស៊ើបអង្កេត​លើលោក​​ប្រធានាធិបតី Yoon Suk Yeol - ảnh 1សម័យប្រជុំរដ្ឋសភាកូរ៉េខាងត្បូង អនុម័តលើច្បាប់ស៊ើបអង្កេតលោកប្រធានាធិបតី Yoon Suk Yeol នៅទីក្រុងសេអ៊ូលនៅថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២៤ ។ រូបថត៖ Yonhap/TTXVN

គណបក្សប្រជាធិបតេយ្យ (DP) ដែលជាបក្សប្រឆាំងធំបំផុត នឹងមានចំណាត់ការចោទប្រកាន់ថ្មីប្រឆាំងនឹងលោកប្រធានាធិបតី Yoon Suk Yeol នៅចុងថ្ងៃទី១២ ខែធ្នូ ហើយរាយការណ៍ទៅសម័យប្រជុំពេញអង្គ។ យោងតាមច្បាប់របស់កូរ៉េខាងត្បូង ការចោទប្រកាន់ត្រូវការបោះឆ្នោតក្នុងរយៈពេល ២៤ ទៅ ៧២ ម៉ោង បន្ទាប់ពីត្រូវបានរាយការណ៍ទៅសម័យប្រជុំពេញអង្គ។ ដូច្នេះហើយ គណបក្សប្រជាធិបតេយ្យមានបំណងដាក់ចំណាត់ការនេះទៅបោះឆ្នោតនៅសម័យប្រជុំពេញអង្គនៃសភាកូរ៉េខាងត្បូងនៅថ្ងៃទី១៤ ខែធ្នូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ