សភាជាន់ទាបអាមេរិកអនុម័តលើពង្រាងច្បាប់ស្ដីពីការចំណាយប្រាក់៧០០ពាន់លានដុល្លាសំរាប់វិស័យការពារជាតិ
(VOVWORLD) - នាថ្ងៃទី១៤ វិច្ឆិកា សភាជាន់ទាបអាមេរិកបានអនុម័តលើពង្រាងច្បាប់ស្ដីពី ការចំណាយថវិកាចំនួន៧០០ពាន់លានដុល្លាសំរាប់វិស័យការពារជាតិ ដោយ ជួយជ្រោមជ្រែងការអំពាវនាវរបស់ប្រធានាធិបតីលោក Donald Trump អំពីការ កសាងកងទ័ពឲ្យបានរឹងមាំជាង។
ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋសភាអាមេរិក (រូបថត៖Washington Examiner/TTXVN) |
ប៉ុន្តែ សភាជាន់ទាបមិនអាចសំរេចលើវិធី សាស្ត្រផ្គត់ផ្គង់ប្រាក់សំរាប់ការចំណាយដ៏ធំសម្បើននេះទេ។ ពង្រាងច្បាប់នេះ នឹងត្រូវបានដាក់ជូនព្រឹទ្ធសភាអនុម័ត៕