សភាពការណ៌មុនពេលបោះឆ្នោតនៅបារំាង

សភាពការណ៌មុនពេលបោះឆ្នោតនៅបារំាង - ảnh 1
ប្រទេសបារំាងមុនពេលបោះឆ្នោត
(រូបថតៈ Internet)

(VOVworld)-នាថ្ងៃទី ២០មេសា ក្នុងរយៈពេល២ថ្ងៃ មុនពេលប្រណាំងចូលវិមាន
Elyssé បណ្តាបេក្ខជនចូលរួមប្រជែងដំណែងប្រធានាធិបតីបារំាង បានមានការ ខ្វែងគំនិតជុំវិញបញ្ហាវិបត្តិបំណុលសាធារណៈនៅតំបន់ Eurozone មុនយុទ្ធនាការ ចលនាបោះឆ្នោតនាយប់ថ្ងៃដ៏ដែល។ ថ្លែងមតិនៅស្ថានីយ៌វិទ្យុសម្លេង RTL បេក្ខ
ជនប្រធានាធិបតី Nicolas Sarkozy ចំណុះគណៈបក្សស្តាំនិយមកាន់អំណាច សម្ព័ន្ធភាពដើម្បីចលនាប្រជាជន(UMP)ចាត់ទុកថា លោកបានជួយឲ្យ Eurozone  ជំនះពុះពារលើគ្រាលំបាកបំផុតនៃវិបត្តិនេះ។ បេក្ខជន UMPនេះបានរិះគន់ ជន បដិបក្ខចំណុះគណៈបក្សឆ្វេងនិយមសង្គម(PS) Francois Hollande មិនស័ក្ខសម
ជាអ្នកដឹនាំ PS ក្នុងរយៈពេល១០ឆ្នាំកាន់ដំណែងនេះ។ រីឯខ្លួនវិញលោក Hollande បានរិះគន់ប្រធានាធិបតី Nicolas Sarkozy មានការអន់ខ្សោយ ក្នុងការគ្រប់គ្រង់ សកម្មភាពហិរញ្ញវត្ថុសាធារណៈរបស់បារំាង។

        តាមលទ្ធផលស្ទង់មតិចុងក្រោយមុនថ្ងៃបោះឆ្នោត ទី២២មេសាខាងមុខ ការ
គំាទ្រចំពោះលោក Nicolas Sarkozy គឺធ្លាក់ចុះ ខណៈបេក្ខជន Hollande នៅតែ
ទទួលបានទំនុកទុកចិត្តពីអ្នកបោះឆ្នោត៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ