សមាគមអ្នកនេសាទវៀតណាមប្រឆាំងជំទាស់ចិនបានចាប់ឃុំខ្លួនអ្នកនេសាទនិងនាវារបស់វៀតណាម

សមាគមអ្នកនេសាទវៀតណាមប្រឆាំងជំទាស់ចិនបានចាប់ឃុំខ្លួនអ្នកនេសាទនិងនាវារបស់វៀតណាម - ảnh 1
សមាគមអ្នកនេសាទវៀតណាមប្រឆាំងជំទាស់ចិនបានចាប់ឃុំខ្លួនអ្នកនេសាទនិងនាវារបស់ វៀតណាម̣(TTXVN)

   (VOV)_ចំពោះការដែលចិនបានចាប់ឃុំខ្លួន អ្នកនេសាទវៀតណាមចំនួន៦នាក់
 និង នាវានេសាទ ផ្លាក់លេខ ​QNg 94912 TS ទន្ទឹមនឹងនោះក្នុង​រយៈ​ពេលកន្លងទៅ  ភាគីចិននៅបន្តរារាំង បុកនាវារបស់វៀតណាមក្នុងពេល​ដែលកំពុងធ្វើការ នេសាទ នៅក្នុងតំបន់ដែនសមុទ្ររបស់វៀតណាម។ នាថ្ងៃទី ៧ ​កក្កដា សមាគមអ្នក នេសាទ វៀតណាម បានឡើងសម្លេងប្រឆាំងជំទាស់​រាល់អំពើខុសឆ្គងនេះរបស់ចិន។ សមា
គម អ្នកនេសាទវៀតណាម ស្នើឲចិន​ត្រូវបញ្ចប់រាល់សកម្មភាពរំលោភ រារាំង  ចោល បំផ្លាញ់ទ្រព្យសម្បាត្តិ ចាប់​ឃុំខ្លួន​អ្នកនេសាទវៀតណាមដោយខុសច្បាប់ ​និងសង់ការខូចខាតអោយ​អ្នក​នេសាទវៀតណាម។ សមាគមអ្នកនេសាទវៀតណាម  ក៏បានស្នើស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាម ឡើងសម្លេងប្រឆាំងជំទាស់
 និងរាំងស្កាត់រាល់អំពើខុសឆ្គងនេះរបស់ចិន និងស្នើភាគីចិនត្រូវដោះលេងមនុស្ស
និងនាវានេសាទរបស់វៀតណាម ទន្ទឹមនឹងនោះមានវិធានការការពារអាយុជីវិត​សំរាប់អ្នកនេសាទទាំង៦នេះរបស់វៀតណាម៕

          

ប្រតិកម្មទៅវិញ

ផ្សេងៗ