សមាជិការសភាវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបតិ្តការនិងចែក រំលែកបទពិសោធន៍

សមាជិការសភាវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបតិ្តការនិងចែក រំលែកបទពិសោធន៍ - ảnh 1
ពិធីមិទ្ទីង១អំពីការបង្ការប្រឆាំងអំពើហឹង្សាក្នុងគ្រួសារនៅវៀតណាម


(VOVworld) - នៅជំនួបធ្វើការរវាងគណៈប្រតិភូសមាជិការសភាវៀតណាមនិង
គណៈប្រតិភូសមាជិការសភាឡាវ នារសៀលថ្ងៃទី២៩ កញ្ញា ភាគីទាំង២បានផ្លាស់
ប្ដូមតិអំពីការពង្រីកតួនាទីនិតិបញ្ញាតិ្ត ត្រួតពិនិត្យការអនុវត្តច្បាប់ស្ដីពីរាល់បញ្ហា
ទាក់ទិនដល់ភេទនិងសិទ្ធិរបស់ស្ត្រី។ភាគីទាំង២ ក៏បានចែករំលែកបទពិសោធន៍
ក្នុងការកសាងច្បាប់បង្ការប្រឆាំងអំពើហឹង្សាក្នុងគ្រួសារ ក៏ដូចជាការកសាងក្រប
ខ័ណ្ឌគតិយុត្តិអំពីសមភាពភេទផងដែរ។ភាគីទាំងបានឯកភាពថា នឹងរៀបចំសិក្ខា
សាលាប្ដូរវែនដើម្បីដោះស្រាយរាល់បញ្ហាអំពីការប្រព្រឹត្តអំពើហឹង្សាលើ កុមារ គោលនយោបាយទាក់ទិនដល់ស្ត្រី កុមារ សមភាពភេទ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ