សមាជិកសភាជប៉ុនជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការពិគ្រោះនយោបាយជាតិចិន

សមាជិកសភាជប៉ុនជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការពិគ្រោះនយោបាយជាតិចិន - ảnh 1
ប្រធានគណៈកម្មាធិការពិគ្រោះនយោបាយជាតិចិនលោក Yu Zhengsheng (ខាងស្ដាំ)និងសមាជិកសភាជប៉ុនលោក Takeo Kawamura (រូបថត៖Kyodo/TTXVN)

(VOVworld) - សមាជិកសភាជប៉ុនលោក Takeo Kawamura នាថ្ងៃទី១៩ សីហា
បានមានជំនួបសន្ទនាជាមួយលោក Yu Zhengsheng ប្រធាន គណៈកម្មាធិការពិគ្រោះ
នយោបាយជាតិចិន នៅទីក្រុងប៉េកាំង ។នេះជាជំនួបប្រាស្រ័យនយោបាយជាន់
ខ្ពស់បំផុតរវាងប្រទេសទាំងពីរ ចាប់តាំងពីភាពតានតឹងកើនឡើងក្នុងខែ សីហា
ដែលទាក់ទិនដល់សកម្មភាពរបស់នាវាចិននៅជិតប្រជុំកោះជំលោះនៅសមុទ្រ
Hoa Tung។ប្រជុំកោះដែលតូក្យូហៅថា Senkaku ហើយប៉េកាំងហៅថា Diaoyu ជា
ប្រជុំកោះតូចៗ ដែលស្ថិតឆ្ងាយពីកោះធំនៃខេត្ត Okinawa របស់ជប៉ុននៅចម្ងាយ
ចំនួន៤រយគីឡូម៉ែត្រ ហើយនាបច្ចុប្បន្នគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ជប៉ុន
ប៉ុន្តែចិនក៏បានប្រកាសអធិបតេយ្យភាព ហើយតែងតែបញ្ជូននាវាឬយន្តហោះទៅ
កាន់តំបន់សមុទ្រជុំវិញប្រជុំកោះនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ