សមាជិកសភាអាមេរិកឧទ្ទេសនាមអំពីសេចក្ដីព្រាងសម្រេចចិត្តស្ដីពីសេរីភាពខាងនាវាចរណ៍នៅអាស៊ី-ប៉ាស៊ីហ្វីក

សមាជិកសភាអាមេរិកឧទ្ទេសនាមអំពីសេចក្ដីព្រាងសម្រេចចិត្តស្ដីពីសេរីភាពខាងនាវាចរណ៍នៅអាស៊ី-ប៉ាស៊ីហ្វីក - ảnh 1
សភាជាន់ទាបអាមេរិក

(VOV)_នាព្រឹកថ្ងៃទី១ សីហា (តាមម៉ោងវៀតណាម) សមាជិកសភា​អាមេរិក 
លោក Randy Forbes ​ប្រធានអនុគណៈកម្មាធិការ​កម្លាំង​សមុទ្រ និងពង្រាយ កងកម្លាំង និងសមាជិកសភាអាមេរិក លោក Colleen Hanabusa សមាជិកគណៈ កម្មាធិការកងកម្លាំងយោធាសភាអាមេរិក ​បានឧទ្ទេសនាមអំពីសេចក្ដីព្រាង សម្រេចចិត្តដោយអះអាងនូវការគាំទ្ររបស់អាមេរិកចំពោះសេរីភាពខាងនាវាចរណ៍
នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ការប្រើតំបន់​សមុទ្រនិងតំបន់អាកាសស្របតាមច្បាប់នៅ
តំបន់អាស៊ី-ប៉ាស៊ីហ្វីក …​ជាដើម​។ សេចក្ដីព្រាងសម្រេចចិត្តនេះបានលើកច្បាស់ថា៖  បណ្ដាតំបន់សមុទ្រ និងអាកាសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីកដើរតួនាទិដ៏សែនសំខាន់
ចំពោះភាពសម្បូ​ររុង​រឿង ស្ថិរភាព និងសន្តិសុខក្នុងតំបន់ ដែលក្នុងនោះមានសកម្ម
ភាព​ពាណិជ្ជកម្មសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ