សមាជិកអចិន្ត្រៃយ៍នៃគណលេខាលោក Vo Van Thuong អញ្ជើញធ្វើការនៅខេត្ត Long An

(VOVWORLD) - សមាជិកអចិន្ត្រៃយ៍នៃគណលេខាលោក Vo Van Thuong បានស្នើឲ្យបក្ខភាគ គណៈកម្មធិការបក្ស អាជ្ញាធរ និងបណ្ដាអង្គការនយោបាយ សង្គមគ្រប់ជាន់ថ្នាក់ក្នុងខេត្តបន្តផ្ដោតការយកចិត្តទុកដាក់លើការអនុវត្តយ៉ាងប្ដូរផ្ដាច់។
សមាជិកអចិន្ត្រៃយ៍នៃគណលេខាលោក Vo Van Thuong អញ្ជើញធ្វើការនៅខេត្ត  Long An - ảnh 1សមាជិកអចិន្ត្រៃយ៍នៃគណលេខាលោក Vo Van Thuong

នាថ្ងៃទី ២៩ ខែកក្កដា នៅខេត្ត Long An សមាជិកអចិន្ត្រៃយ៍នៃគណលេខាលោក Vo Van Thuong បានអញ្ជើញជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Long An ស្តីពីស្ថានភាពអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ នៃបក្ខភាគខេត្ត Long An អាណត្តិ ២០២០-២០២៥។

អញ្ជើញថ្លែងសន្និដ្ឋានកិច្ចប្រជុំ សមាជិកអចិន្ត្រៃយ៍នៃគណលេខាលោក Vo Van Thuong បានស្នើឲ្យបក្ខភាគ គណៈកម្មធិការបក្ស អាជ្ញាធរ និងបណ្ដាអង្គការនយោបាយ សង្គមគ្រប់ជាន់ថ្នាក់ក្នុងខេត្តបន្តផ្ដោតការយកចិត្តទុកដាក់លើការអនុវត្តយ៉ាងប្ដូរផ្ដាច់ និងប្រកបដោយប្រសិទ្ធភាពថែមទៀតនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងសេចក្ដីសម្រេចចិត្ត សេចក្ដីសន្នដ្ឋាន សារាចរនានារបស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងគណៈលេខា ដោយភ្ជាប់ជាមួយការអនុវត្តសេចក្ដីសម្រេចចិត្តនៃសមាសន្និបាតបក្ខភាពខេត្តលើកទី ១១ និងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតគ្រាប់ជាន់ថ្នាក់នៅតាមខេត្តក្រុង អង្គភាពនីមួយៗ។ លោក Vo Van Thuong បានក្រើនរំលឹកថា ខេត្ត Long An គប្បីលើកកំពស់គុណភាពនៃកម្មវិធីកសាងជនបទថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ