សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុសែនអញ្ជើញទៅទស្សនកិច្ចប្រទេសឡាវ

(VOVworld)-សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុសែនអញ្ជើញទៅទស្សនកិច្ចប្រទេស
ឡាវក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៦និងទី៧កុម្ភៈ តាមសេចក្តីអញ្ជើញ របស់នាយករដ្ឋ
មន្រ្តីឡាវលោក Thongsing Thammavong។

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុសែនអញ្ជើញទៅទស្សនកិច្ចប្រទេសឡាវ - ảnh 1
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុសែនអញ្ជើញទៅទស្សនកិច្ចប្រទេសឡាវ
រូបថត ៖Hoàng Chương/Vietnam+)

        ក្នុងជំនួបសន្ទនា នាថ្ងៃទី៦កុម្ភៈ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុនសែន និងសម
ភាគីឡាវThongsing Thammavong បានជូនដំណឹងទៅវិញទៅមក អំពីស្ថានភាព
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ រួមទាំងអះអាងនូវ ភាពចំាបាច់ក្នុង
ការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូចជាពហុភាគី។ នាយករដ្ឋមន្រ្តីទាំងពីររូប​បានសង្កត់ធ្ងន់ទៅលើការជម្រុញផ្នែកនានា អនុវត្តន៍ ខ្លឹមសារនៃសន្និសីទ្ធគណៈកម្មា
ធិការសហប្រតិបត្តិការឡាវ-កម្ពុជា និង កម្ពុជា ឡាវលើកទី១២។ ភាគីទាំងពីរក៏
បានអះអាងដែរថា ដំណើរទស្សនកិច្ចនេះមិនត្រឹម តែគូសសញ្ញាការពង្រឹងនិងពង្រីក
ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ​នៃ ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំង បង្កើនចំណងសមាគ្គីភាព ការយល់ដឹង គ្នាទៅវិញទៅមក ដើម្បីការអភិវឌ្ឍន៍ក្នុង
អាស៊ានទៀតផង។

        បន្ទាប់ពីការជួបចរចារ លោកនាយករដ្ឋមន្រ្តីទាំងពីររូបបានធ្វើជាកសិណសក្សី
ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៧រវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ