សម្ពោធសាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-វៀតណាម

VOV- សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-វៀតណាម​ដោយ​​ ខែត្រ Dong Thap​ផ្តល់
ជំនួយ​ បានសម្ពោធនៅខែត្រ​ព្រៃវែង​របស់កម្ពុជាកាលពីថ្ងៃទី​១៧សីហា។​សាលា
ត្រូវបានស្ថាបនាលើផ្ទៃដីចំនួន​ ៤៣០០ ​ម៉ែត្រក្រឡា​ដោយមានថវិការចំណាយ​
១៤៥០០០​ដុល្លាអេមេរិក។ថ្លែងមតិនៅពិធីសម្ពោធ​ ប្រធានគណះកម្មាធិការ
ប្រជាជនខែត្រ  Dong Thap​​ លោក Le Minh Hoan បានសង្កត់ធ្ងន់ថា៖សាលានេះ
ជានិមិត្តរូបនៃមនោសញ្ចេតនាមិត្តភាព​របស់ប្រជាជននៃខែត្រជិតខាងទាំង​២ក៏ដូចជាប្រជាជាតិទាំង២វៀតណាមកម្ពុជា។លោកក៏សម្តែងនូវជំនឿជឿជាក់ថា៖សាលានឹងជាផ្ទះរួមសំរាប់កុមារខ្មែរនឹងវៀតណាមរៀនសូត្រដើម្បីក្លាយទៅជាពល
រដ្ឋល្អនៅលើទឹកដីកម្ពុជា​ ព្រមទាំងរក្សាភាសារ​ប្រពៃណីវប្បធម៏​នឹងប្រភពដើម
របស់ខ្លួន៕

សម្ពោធសាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-វៀតណាម - ảnh 1
សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-វៀតណាម (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ