សម្ព័ន្ធបណ្តាសមាគមវិទ្យាសាស្រ្តនិងបច្ចេកទេសវៀតណាមសំណូមពរចិនដកស្ថានីយ៍ខួងចេញពីសមុទ្ររបស់វៀតណាម

សម្ព័ន្ធបណ្តាសមាគមវិទ្យាសាស្រ្តនិងបច្ចេកទេសវៀតណាមសំណូមពរចិនដកស្ថានីយ៍ខួងចេញពីសមុទ្ររបស់វៀតណាម - ảnh 1
រូបថត៖ dddn.vn


(VOVworld)-នាថ្ងៃ១២ឧសភា សម្ព័ន្ធបណ្តាសមាគមវិទ្យាសាស្រ្តនិងបច្ចេកទេស វៀតណាមបានចេញសាចក្តីប្រកាសដោយប្រឆាំងជំទាស់ចំពោះការដែល ចិន បញ្ជូនស្ថានីយ៍ខួងប្រេងខុសច្បាប់ក្នុងតំបន់សមុទ្ររបស់វៀតណាម។ សេចក្តីប្រកាស នេះបានលើកច្បាស់ថា សម្ព័ន្ធបណ្តាសមាគមវិទ្យាសាស្រ្តនិងបច្ចេកទេសវៀត ណាម អង្គការជាសមាជិកនានា និងជួរបញ្ញាវ័ន្ធវៀតណាម ប្រឆាំងជំទាស់ចំពោះ រាល់អំពើ
ខុសឆ្គង់របស់ចិន និងសំណូមពរឲ្យចិនដកស្ថានីយ៍នេះរួមទាំងនាវាអម ដំណើរ ចេញពីតំបន់សមុទ្ររបស់វៀតណាម មិនឲ្យកើតមានឡើងសកម្មភាពដដែលហែល
នេះនាពេលអនាគត និងគោរពច្បាប់អន្តរជាតិ។ សម្ព័ន្ធបណ្តាសមាគម វិទ្យាសាស្រ្ត
និងបច្ចេកទេសវៀតណាម បានអំពាវនាវសម្ព័ន្ធសមាគមវិទ្យាសាស្រ្ត បច្ចេកទេស
ចិន សម្ព័ន្ធបណ្តាវីស្វករអាស៊ាន បញ្ញាវ័ន្ធចិន រួមទាំងប្រទេសនាន លើសកលលោក ឡើងសម្លេងការពារយុត្តិធម៌ ការពារច្បាប់អន្តរជាតិផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ