សម្ព័ន្ធភាពអាហ្វ្រិកខំប្រឹងប្រែងដោះស្រាយវិបត្តិនយោបាយនៅអាហ្វិ្រកកណ្តាល

សម្ព័ន្ធភាពអាហ្វ្រិកខំប្រឹងប្រែងដោះស្រាយវិបត្តិនយោបាយនៅអាហ្វិ្រកកណ្តាល - ảnh 1
ប្រធានាធិបតី Benin Thomas Boni Yayi
(រូបថតៈ Internet)

(VOVworld)-នាថ្ងៃទី៣០ធ្នូ ប្រធានសម្ព័ន្ធភាពអាហ្វ្រិក​(AU)ប្រធានាធិបតី Benin
Thomas Boni Yayi ដែលកំពុងនៅសាធារណៈរដ្ឋអាហ្វិ្រកកណ្តាល បានអំពាវ នាវកម្លាំងក្រោកឈរឡើងចូលរួមការសន្ទនាសំដៅបញ្ឈប់វិបត្តិនយោបាយនៅ
ប្រទេសនេះ។ លោក Boni Yayi នាំចេញសេចក្តីអំពាវនាវខាងលើបន្ទាប់ពីការ ជួបសន្ទនាជាមួយប្រធានាធិបតីអាហ្វិ្រកកណ្តាល Francois Bozize នៅព្រលាន
យន្តហោះ  Banghi។ មុននោះ លោក Bozize ឲ្យដឹងថា លោកបានត្រៀមខ្លួនជា
ស្រេចទៅកាន់ទីក្រុង Libreville របស់ Gabon ភ្លាមនិងគ្មានលក្ខ័ណ ដើម្បីសន្ទ នាជាមួយភាគីប្រឆំាង។ លោកក៏ឲ្យដឹងថែមទៀតធា នឹងមិនចុះឈ្មោះក្នុងការ បោះឆ្នោតប្រធានាធិបតីនាឆ្នាំ២០១៦និងត្រៀមចរចារជាមួយកម្លាំងប៉ះបាវអំពី ការបង្កើតរដ្ឋាភិបាលចំរុះផងដេរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ