សម្ព័ន្ធសមាគមភូមិរបរវៀតណាមបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកមម្មនិងឧស្សហកម្មវៀតណាម


សម្ព័ន្ធសមាគមភូមិរបរវៀតណាមបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកមម្មនិងឧស្សហកម្មវៀតណាម  - ảnh 1
ភូមិរបរ វៀតណាម (internet)

(VOVworld)- នាព្រឹកថ្ងៃទី 14 មិនា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមភូមិរបរ វៀតណាម បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ជាមួយ សភាពាណិជ្ជកមម្ម និង ឧស្សហកម្មវៀតណាម អំពីកម្មវិធី៖ “ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មនៃ​ សម្ព័ន្ធ​សមាគម​ ភូមិមុខរបរ​វៀតណាម អនុវត្ត ពាណិជ្ជកម្ម អេឡិកត្រូនិចបំរើការនាំចេញ”​។​តាមនោះ សភាពាណិជ្ជកមម្ម និង ឧស្សហកម្មវៀតណាម ជ្រើសរើស អង្គភាពអាជីវកម្មចំនួន ១០ អង្គភាព នៃសម្ព័ន្ធសមាគមភូមិរបរវៀតណាម ដើម្បីជួយឧបត្ថម្ភ ​អនុវត្ត ប្រើប្រាស់ឧបករណ៏  កសាងហាងលក់រាយ Online ជាគំរូរ។ លោក Luu Duy Dan _ប្រធានសម្ព័ន្ធសមាគមភូមិមុខរបរ វៀតណាម បានអោយដឹងថា៖”

កិច្ចសហប្រតិបត្តិការរវាង សម្ព័ន្ធសមាគមភូមិរបរវៀតណាម និង សភា​ពាណិជ្ជ​​កម្ម​ និង ឧស្សហកម្មវៀតណាម ដើម្បីការអភិវឌ្ឈន៏រួម របស់ភូមិ​មុខរបរ​វៀតណាម។ កិច្ចសហប្រតិបត្តិការនេះជា ការងារចាំបាច់មួយ សំដៅអនុវត្ត​ពាណិជ្ជកម្ម អេឡិកត្រូនិក នៅបណ្ដាភូមិរបរ លើកកំពស់សមត្ថភាពប្រកួតប្រជែងនាំចេញ អោយបណ្ដាអង្គភាពអាជីវកម្មភូមិរបរ។”

          សភាពាណិជ្ជកមម្ម និង ឧស្សហកម្មវៀតណាម (VCCI) នឹងសកម្ម​ផ្សព្វផ្សាយ​ឧទ្ទេសនាមបណ្ដាផលិតផល ទំនិញសិប្បកម្ម វិចិត្តសិល្បះ គ្រឿងភាជន៍ របស់ ​សម្ព័ន្ធសមាគមមុខរបរវៀតណាម នៅបណ្ដាសន្និសិទ សិក្ខាសាលាអន្តរជាតិ ដោយ VCCI រៀបចំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ