សម័យប្រជុំរដ្ឋសភាជុំទី២នឹងសម្រេចលើគោលនយោបាយសំខាន់ៗសំដៅស្ដារផលិតកម្មអាជីវកម្មឡើងវិញ

(VOVWORLD) - អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួម ជាមួយបណ្ដាសមាជិកសភាបានអញ្ជើញចូលរួមសម័យប្រជុំនេះ។
សម័យប្រជុំរដ្ឋសភាជុំទី២នឹងសម្រេចលើគោលនយោបាយសំខាន់ៗសំដៅស្ដារផលិតកម្មអាជីវកម្មឡើងវិញ - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៤ (រូបថត៖ quochoi.vn)

នាព្រឹកថ្ងៃទី៨ មិថុនា រដ្ឋសភាវៀតណាមចាប់ផ្ដើមឈានចូលជុំទី២នៃ សម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៤។ អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួម ជាមួយបណ្ដាសមាជិកសភាបានអញ្ជើញចូលរួមសម័យប្រជុំនេះ។

ថ្លែងមតិវាយតម្លៃចំពោះលទ្ធផលនៃជុំទី១នៃសម័យប្រជុំដែលត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៨ ឧសភា លោកស្រី ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានឲ្យដឹងថា រដ្ឋសភាបានពិភាក្សា អំពីសេចក្ដីព្រាងច្បាប់ចំនួន១០ សេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តចំនួន៧ វាយតម្លៃចំពោះការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីការបង្ការនិងប្រយុទ្ធ ប្រឆាំងអំពើរំលោភបំពានលើកុមារ ហើយស្ដាប់របាយការណ៍ស្ដីពីសេចក្ដី ព្រាងច្បាប់ផ្សេងៗនិងរបាយការណ៍ស្ដីពីសេដ្ឋកិច្ចសង្គម ថវិការដ្ឋ ជាដើម។ លោកស្រីអញ្ជើញមានប្រសាសន៍ថា៖

“ដោយមានការប្ដេជ្ញាចិត្តនិងការទទួលខុសត្រូវខ្ពស់ចំពោះជនរួមជាតិ អ្នកបោះឆ្នោតទូទាំងប្រទេស រដ្ឋសភាបានផ្ដោតការយកចិត្តតុកដាក់ផ្លាស់ប្ដូរថ្មីដោយម្ចាស់ការនិងទាន់ ពេលវេលា អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីបន្សាំនឹងស្ថានភាពជាក់ ស្ដែង។ នេះជាលើកដំបូងហើយដែលរដ្ឋសភាប្រជុំតាមវីដេអូក្នុងរយៈពេល ច្រើនថ្ងៃ ប៉ុន្តែសម័យប្រជុំបានប្រព្រឹត្តទៅយ៉ាងរលូន ធានាបាននូវគុណភាព និងប្រសិទ្ធភាពខ្ពស់។ លទ្ធផលនៃក៏បានអះអាងសារជាថ្មីម្ដងទៀតថា ទោះ ជាក្នុងកាលៈទេសៈ ណាក៏ដោយ ប៉ុន្តែរដ្ឋសភាជានិច្ចកាលតែងតែខិតខំប្រឹងប្រែង អស់ពីសមត្ថភាពដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជននិងប្រទេស ជាតិ”។

លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល១១ ថ្ងៃប្រព្រឹត្តទៅជុំទី២នេះ រដ្ឋសភានឹងពិចារណា សម្រេចលើខ្លឹមសារជាច្រើន ក្នុងនោះមានគោលនយោបាយដែលមានអត្ថន័យសំខាន់ ក្នុងគោលដៅ ស្ដារផលិតកម្មអាជីវកម្មឡើងវិញ ជួយឧបត្ថម្ភប្រជាជននិងសហគ្រាសឲ្យ ជំនះពុះពារលើការលំបាកសាកល្បងដែលបង្កឡើងដោយជំងឺឆ្លង Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ