សម័យប្រជុំលើកទី១ក្រុមប្រឹក្សាជាតិអំពីអភិវឌ្ឍន៍ចីរភាព

សម័យប្រជុំលើកទី១ក្រុមប្រឹក្សាជាតិអំពីអភិវឌ្ឍន៍ចីរភាព - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Thien Nhan បានធ្វើអធិបតីកិច្ចប្រជុំ។

         VOV-នាព្រឹកថ្ងៃទី១៩កក្កដានៅទីស្ដីការរដ្ឋាភិបាលវៀតណាម ក្រុម
ប្រឹក្សា​ជាតិ​អំពី​អភិវឌ្ឍន៍ចីរភាពនិងលើកកំពស់សម័ត្ថិភាពប្រកួតប្រជែងបាន
ប្រជុំលើកទី១។ ឧបនាយក​រដ្ឋមន្ត្រីវៀតណាម Nguyen Thien Nhan បានធ្វើ
អធិបតីកិច្ចប្រជុំ។ ក្រុមប្រឹក្សាជាតិអំពី​អភិវឌ្ឍន៍ចីរភាពនិងលើកកំពស់
សម័ត្ថិភាពប្រកួតប្រជែងមាន​ភារកិច្ចសេនាធិការពិគ្រោះ​ជួយ​រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបញ្ជាណែនាំ​កសាងនិងអនុវត្តយុទ្ធសាស្ត្រ​គោល​នយោបាយកម្មវិធីភារកិច្ចនិងសកម្មភាពអំពី​អភិវឌ្ឍន៍ចីរភាពនិងលើកកំពស់​
សម័ត្ថភាពប្រកួតប្រជែង។ ភារកិច្ចអាទិភាព​ផ្សេង​ទៀតរបស់ក្រុមប្រឹក្សាគឺឃ្លាំ
មើលវាយ​តំលៃ​ការអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាព​តាមទិសដៅយុទ្ធសាស្ត្រ​​
អភិវឌ្ឍន៍​ចីរភាព​នៅវៀតណាមដែលបាន​នាយករដ្ឋមន្ត្រីអនុម័ត្ត។ ពិភាគ្សាអំពី
ខ្លឹមសារនេះបណ្ដា​ដំណាងបានឯកភាពថាការ​កំណត់ទិសអាទិភាព សំដៅ​អភិវឌ្ឍន៍ចីរភាពប្រទេសជាតិ​ក្នុងដំណាក់កាល២០១១-២០២០គឺប្រមូលផ្តុំរក្សា​កំណើនសេដ្ឋកិច្ចចីរភាពអនុវត្ត​កំណើនបៃតងជាជំហានៗ​អភិវឌ្ឍន៍ថាមពល ស្អាតនិងថាមពលកកើតឡើងវិញ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ