សម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនិតិកាលទី១៣បានប្រារព្ធឡើងនៅក្រុងហាណូយ
|
សម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនិតិកាលទី១៣បានប្រារព្ធឡើងនៅក្រុងហាណូយ (VOV) |
Vovworld-សម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនិតិកាលទី១៣បាន
ប្រារព្ធឡើងនៅក្រុងហាណូយនាព្រឹកថ្ងៃទី២០តុលាដោយមានការចូលរួមរបស់
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋលោក
Truong Tan Sang នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung រួមជាមួយកម្មាភិបាល
បដិវត្តន៍ជើងចាស់សមាជិកសភាដំណាងអង្គទូតអង្គការអន្តរជាតិប្រចាំនៅទីក្រុង
ហាណូយ។
ថ្លែងមតិប្រារព្ធ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានឲ្យ
ដឹងថាសម័យប្រជុំលើកទី៨បានប្រព្រឹត្តទៅខណៈដែលសេដ្ឋកិច្ចពិភពលោកកំពុង
ងើបឡើងប៉ុន្តែនៅតែយឺតយាវ សន្តិសុខនយោបាយជំលោះប្រដាប់អាវុធ អាសន្ន
រោគនៅដំបន់មួយចំនួនមានបំរ៉ែបំរួលដ៏ស្មុគស្មាញជះឥទ្ធិពលអសកម្មដល់ជីវភាព
សេដ្ឋកិច្ចនយោបាយដំបន់និងសកលលោកទាំងមូល។ នៅក្នុងប្រទេសម៉ាក្រូ
សេដ្ឋកិច្ចស្ថិរភាពអតិផរណាត្រូវបានទប់ស្កាត់សេដ្ឋកិច្ចត្រូវបានផ្ទេរប្តូរតាមទិសដៅ
សកម្មកំណើនកំពុងងើបឡើងវិញ។ តួនាទីរបស់វៀតណាមក្នុងដំបន់និងលើពិភព
លោកបានលើកកំពស់។ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសង្គមនៅមានការលំបាកជាច្រើន
គំរាមកំហែងដល់ការអភិវឌ្ឍន៍ចីរភាពនៃប្រទេសជាតិ។ ស្ថានភាពនៅសមុទ្រខាង
កើតនៅមានបំរ៉ែបំរួលស្មុគស្មាញជះឥទ្ធិពលដល់បុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ លើមូលដ្ឋាននោះ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បាន
ឲ្យដឹងថា នៅសម័យប្រជុំលើកនេះរដ្ឋសភានឹងពិនិត្យសំរេចចិត្តលើខ្លឹមសារសំខាន់
មួយចំនួន។
“ទីមួយគឺពិនិត្យអនុម័តលើគំរោងច្បាប់ចំនួន១៨និងពង្រាងសេចក្តីសំរេចចិត្ត
ចំនួន៣ ផ្ដល់មតិអំពីគំរោងច្បាប់ចំនួន១២ទៀត។ នេះជាបរិមាណគំរោងច្បាប់ធំបំផុត
ត្រូវបានពិនិត្យអនុម័តផ្ដល់មតិនៅសម័យប្រជុំមួយពីមុនមក។ ទី២គឺពិនិត្យបណ្ដា
របាយការណ៍ស្ដីពីលទ្ធផលអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៤និង
ភារកិច្ចឆ្នាំ២០១៥។ ទី៣គឺ រៀបចំយកសន្លឹកឆ្នោតទំនុកទុកចិត្តចំពោះអ្នកកាន់ដំណែង
ដោយរដ្ឋសភាជ្រើសតាំងឬអនុម័ត។ ដោយមានមនសិការការទទួលខុសត្រូវនិងការ
ត្រៀមរៀបចំដ៏ម៉ត់ចត់ រដ្ឋសភាជឿជាក់ថានឹងសំរេចល្អភារកិច្ចសំខាន់នេះចំពោះមុខ
ប្រជាជន បក្សនិងរដ្ឋ។”
ក្រោយសន្ទរកថាប្រារព្ធ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានរាយការណ៍
របាយការណ៍ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៤និងភារកិច្ចឆ្នាំ២០១៥ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បាន
រាយការណ៍របាយការប្រមូលមតិសំណើររបស់អ្នកបោះឆ្នោត។ បន្ទាប់នោះរដ្ឋសភាបាន
ស្ដាប់របាយការណ៍ពិនិត្យអំពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៤និងភារកិច្ចឆ្នាំ២០១៥
របាយការណ៍ស្ដីពីការងារបង្ការប្រយុទ្ធប្រឆាំងនឹងអំពើរពុករលួយឆ្នាំ២០១៤ជាដើម។
នាពេលរសៀលរដ្ឋសភាបានស្ដាប់របាយការណ៍និងរបាយការពិនិត្យស្ដីពីលទ្ធផល
អនុវត្តពង្រាងថវិការរដ្ឋឆ្នាំ២០១៤ ពង្រាងថវិការរដ្ឋនិងវិធានការបែងចែកថវិការរដ្ឋមជ្ឈឹមឆ្នាំ២០១៥៕