សារទូរលេខរំលឹកខួបលើកទី៧០នៃទិវាបង្កើតគណៈបក្សពលករស.ប.ប.ក

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៧០ នៃទិវាបង្កើតគណៈបក្សពលករ
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ថ្ងៃទី១០តុលា២០១៥) នាថ្ងៃទី៧
តុលា អគ្គលេខាបក្សកុម្មុនិស្តវៀត​ណាម​លោក Nguyen Phu Trong បានផ្ញើរ សាទូរលេខអំណរសាទរទៅកាន់លេខាទី១នៃគណៈបក្សពលករស.ប.ប.ក និង ប្រធានគណៈកម្មាធិការយោធាស.ប.ប.ក លោក Kim Jong-un។ សារទូរលេខ
បានចែងថា “នារយៈពេល៧០ឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់ណៈបក្សពល
ករស.ប.ប.កដែល លោកគីមអ៊ីលស៊ុងជាស្ថាបនិក សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េទទួលបានសមិទ្ធិធំធេងជាច្រើន។ បក្សកុម្មុយនិស្តនិងប្រជាជន
វៀតណាម សូមជូនពរដោយស្មោះថា គណៈបក្សពលករស.ប.ប.កនិងប្រជាជន
ស.ប.ប.ក បន្តទទួលបានសមិទ្ធិច្រើនថែមទៀតក្នុងកិច្ចការកសាងនិងការពារ
មាតុប្រទេស។ ជូនពរឲ្យចំណងសាមគ្គីភាពរវាងវៀតណាមនិងស.ប.ប.ក មាន ការអភិវឌ្ឍនដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកចូលក្នុងសន្តិភាព និងការអភិវឌ្ឍន៍ក្នុង តំបន់និងលើពិភពលោក ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ