សារទូរលេខអំណរសាទរនូវមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១០របស់ឡាវ

(VOVworld)- ក្នុងឱកាសមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១០នៃបក្ស បដិវត្តន៍ប្រជាជនឡាវ ដែលប្រារព្វឡើងចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២មករាឆ្នាំ២០១៦ នៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាមបាន មានសារទូរលេខអំណរសាទរ។​សាទូរលេខនេះបានលើកច្បាស់ថា មហាសន្និបាត
លើកនេះ ជាព្រឹត្តិការណ៍នយោបាយសំខាន់ក្នុងជីវភាពរស់នៅខាង នយោបាយ សង្គមរបស់ប្រទេសឡាវ។​វៀតណាមគាំទ្រនិងមានជំនឿជាក់ជានិច្ច ថា ក្រោមការ
ដឹកនាំរបស់បក្សបដិវត្តន៍ប្រជាជនឡាវប្រជាជនឡាវនឹងបន្តទទួល បានសមិទ្ធិដ៏ធំ
ធេងជាច្រើន អនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្ត នៃមហាសន្និបាត
លើកទី១០របស់បក្ស។ បក្ស រដ្ឋ និងប្រជាជនវៀតណាមសច្ចារ ធ្វើអស់ពីកម្លាំង
កាយចិត្តរួមជាមួយបក្ស រដ្ឋនិងប្រជាជនឡាវពង្រឹង ពង្រីកនិងផ្ទេរ ឲ្យជំនាន់ក្រោយៗ
នូវទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាមជាមួយឡាវ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ