សារទូរលេខអបអរសាទរបុណ្យឯករាជ្យជាតិសាធារណរដ្ឋអ៊ីស្លង់

(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានផ្ញើសារទូរលេខអបអរសាទរចំពោះប្រធានរដ្ឋសភាលោក Birgir Ármannsson។

ក្នុងឱកាសខួបលើកទី ៨០ បុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋអ៊ីស្លង់ (១៧ មិថុនា ១៩៤៤ - ១៧ មិថុនា ២០២៤) នាថ្ងៃទី ១៧ មិថុនា ប្រធានរដ្ឋវៀតណាមលោក To Lam បានផ្ញើសារទូរលេខអបអរសាទរដល់ប្រធានាធិបតីលោក Guðni Th. Jóhannesson នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានផ្ញើសារទូរលេខអបអរសាទរចំពោះនាយករដ្ឋមន្ត្រីលោក Bjarni Benediktsson ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានផ្ញើសារទូរលេខអបអរសាទរចំពោះប្រធានរដ្ឋសភាលោក Birgir Ármannsson។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ក៏បានផ្ញើសារទូរលេខអបអរសាទរចំពោះរដ្ឋមន្ត្រីការបរទេសអ៊ីស្លង់លោក Thórdís Kolbrún R. Gylfadóttir ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ