សារព័ត៌មានកម្ពុជាជូនដំណឹងអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់អគ្គលេខាបក្សលោក Nguyen Phu Trong

(VOVWORLD) -ក្នុងឱកាសនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នៅកម្ពុជារបស់អគ្គលេខាបក្សកុម្មុយនិស្ត វៀត ណាម លោក Nguyen Phu Trong ពីថ្ងៃទី២០ដល់ថ្ងៃទី២២កក្កដានោះ ទីភ្នាក់ ងារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅកម្ពុជាសុទ្ធតែជូនដំណឹងស្តីពីព្រឹត្តិការណ៍នេះ។ 
សារព័ត៌មានកម្ពុជាជូនដំណឹងអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់អគ្គលេខាបក្សលោក Nguyen Phu Trong - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong ចូលថ្វាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី 

នាថ្ងៃទី២០កក្កដា កាសែតរស្មីកម្ពុជាបានចុះផ្សាយអត្ថបទមួយដោយវាយ តម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម-កម្ពុជា។ តាមនោះ សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជម្រុញទំនាក់ទំនងមិត្តភាព ជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។ អត្ថបទនេះបានគូស បញ្ជាក់ថា ឆ្លងកាត់អស់រយៈពេល៥០ឆ្នាំប្រវត្តិសាស្ត្របង្កើតទំនាក់ទំនងការទូត មក ទំនាក់ទំនងទ្វេភាគីវៀតណាម កម្ពុជាទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ លើ គ្រប់វិស័យ។ រួមជាមួយគ្នានោះ គឺជាការតភ្ជាប់តាមរយៈការជួយគ្នាទៅវិញទៅមក របស់ប្រជាជនជាប់ព្រំដែននៃប្រទេសទាំងពីរ ជាពិសេសតាមរយៈសមា គមន៍មិត្ត ភាពវៀតណាមកម្ពុជានិងកម្ពុជា-វៀតណាម។ លើវិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរ ពាណិជ្ជកម្មទ្វេភាគីមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ទន្ទឹមជាមួយគ្នានោះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរបស់ប្រទេស ទាំងពីរក៏បានបង្ហាញតាមរយៈការ គាំទ្រគ្នានៅបណ្តាវេទិកាតំបន់និងអន្តរជាតិ រួមចំណែកលើកកំពស់កិត្យានុភាពនិង ឋានៈរបស់ប្រទេសនីមួយៗក្នុងតំបន់និងលើពិភពលោកផងដែរ។

        រីឯនាទីព្រឹត្តិការណ៍របស់ទូរទស្សន៍ជាតិ (TVK)និងវិទ្យុសម្លេងជាតិ (KNR) និងនាទីព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ (AKP) ចេញផ្សាយនាយប់ថ្ងៃទី ២០កក្កដា សុទ្ធតែជូនដំណឹងស្តីពីសកម្មភាពរបស់អគ្គលេខាបក្សកុម្មុនិស្តវៀត ណាម លោក Nguyen Phu Trong នៅព្រះរាជាណាចក្រកម្ពុជា។ ស្ថាប័នផ្សព្វ ផ្សាយទាំងអស់នេះបានដកស្រង់នូវមតិរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រួមទាំងសង្កត់ ធ្ងន់ថា “ទំនាក់ទំនងវៀតណាម-កម្ពុជាគឺជិតស្និទ្ធនិងមិនអាចកាត់ផ្តាច់បានឡើយ” ហើយ “កម្ពុជា-វៀតណាមជាអ្នកជិតខាងល្អនិងជាបងប្អូនរបស់គ្នាទៅវិញទៅមក” និង “វៀតណាមជានិច្ចកាល យកចិត្តទុកដាក់លើការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា” ។

        មិនត្រឹមតែប៉ុណ្ណោះ កាសែតកម្ពុជាថ្មីនិងសារព័ត៌មានជាភាសាអង់គ្លេសដូចជា The Cambodia Daily, The Phnom Penh Post និង ខ្មែរ Times ក្នុងច្បាប់ចេញ ផ្សាយថ្ងៃទី២១កក្កដា សុទ្ធតែជូនដំណឹងអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong នៅកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ