សារព័ត៌មានជប៉ុនបានចុះផ្សាយព័ត៌មានដ៏មហោឡារឹកអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang

(VOVWORLD) -សារព័ត៌មានជប៉ុន កាលពីព្រឹកថ្ងៃ ៣០ ខែឧសភា បានចុះផ្សាយព័ត៌មានដ៏មហោ ឡារឹតអំពីដំណើរបំពេញទស្សនកិច្ចរបស់ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នៅប្រទេសជប៉ុន។
សារព័ត៌មានជប៉ុនបានចុះផ្សាយព័ត៌មានដ៏មហោឡារឹកអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang - ảnh 1លោក Tran Dai Quang បានអញ្ជើញជួបពិភាក្សាជាមួយទេសាភិបាលខេត្ត Gunma លោក Masaki Osawa

ទីភ្នាក់ងារវិទ្យុ-ទូរទស្សន៍ជប៉ុន NHK បានឲ្យដឹងថា លោក Tran Dai Quang កំពុងបំពេញទស្សនកិច្ចនៅជប៉ុនជាលើកដំបូងក្នុងនាមជាប្រមុខរដ្ឋវៀតណាម ចាប់ពីថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា។ ក្នុងក្របខ័ណ្ឌនៃដំណើរ ទស្សនកិច្ចនេះ លោក Tran Dai Quang បានអញ្ជើញទៅទស្សនាខេត្ត Gunma (ជប៉ុន) និង ជួបពិភាក្សាជាមួយទេសាភិបាលខេត្ត Gunma លោក Masaki Osawa។  NHK បានដកស្រងពាក្យសម្តីរបស់លោក Tran Dai Quang ដោយអះអាងអំពីការជួប ប្រាស្រ័យទាក់ទងរវាងមូលដ្ឋាននានារបស់វៀតណាម ជាមួយ ខេត្ត Gunma នឹង រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះដែរ កាសែតទីក្រុងតូក្យូ(ជប៉ុន) មានអត្ថបទមួយ ដែលមានចំណង ជើងថា « ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទៅទស្សនា រោងចក្រ Koganei "។ កាសែតនេះបានឱ្យដឹងថា លោក Tran Dai Quang បានអញ្ជើញទៅទស្សនារោងចក្រ Koganei Seiki Co. និង ជួបសំណេះសំណាល ជាមួយបុគ្គលិកវៀតណាមដែលកំពុងធ្វើការនៅក្នុងរោងចក្រនេះដែរ។ កាសែត នេះក៏បានដកស្រង់ពាក្យសម្តីរបស់ ទេសាភិបាលខេត្ត Osawa ដោយបញ្ជាក់ថា "វៀតណាមជាប្រទេសជិតស្និទនិងមិត្តភាព" ហើយលោកក៏សម្តែងនូវ"គោល បំណង ចង់ឲ្យទំនាក់ទំនងល្អជាមួយវៀតណាមដែរឲ្យកាន់តែស៊ីជម្រៅថែមទៀត"

សារព័ត៌មានជប៉ុនបានចុះផ្សាយព័ត៌មានដ៏មហោឡារឹកអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang - ảnh 2 លោក Tran Dai Quang បានអញ្ជើញទៅទស្សនារោងចក្រ Koganei Seiki Co. និង ជួបសំណេះសំណាលជាមួយបុគ្គលិកវៀតណាមដែលកំពុងធ្វើការនៅរោងចក្រនេះ 

ក្នុងអំឡុងពេលអញ្ជើញទៅទស្សនានៅរោងចក្រ Koganei លោក Tran Dai Quang បានសង្កត់ធ្ងន់ថា "អ្នកបច្ចេកទេសវៀតណាម គប្បីរួមសាមគ្គីជាមួយ មិត្តរួមការងារជប៉ុនដើម្បីធ្វើការនិងប្រកបដោយជីវិតដ៏ល្អប្រសើរ។ ទាំងនេះ នឹងរួមចំណែកយ៉ាងសកម្មក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ»។ ម្យ៉ាងទៀត លោក Tran Dai Quang បានសម្តែងក្តីប្រាថ្នាចង់ឲ្យប្រការនេះ ជាគំរូមួយដើម្បីស្ថេរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជា នៅលើពិភពលោក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ