សារព័ត៌មានដើរតួនាទីសំខាន់ក្នុងការងារផ្សព្វផ្សាយរបស់អាស៊ាន

សារព័ត៌មានដើរតួនាទីសំខាន់ក្នុងការងារផ្សព្វផ្សាយរបស់អាស៊ាន - ảnh 1
សារព័ត៌មានដើរតួនាទីសំខាន់ក្នុងការងារផ្សព្វផ្សាយរបស់អាស៊ាន (Image: VNA)


(VOVworld) – នាថ្ងៃទី​ ៤ ធ្នូ នៅទីក្រុង Kuala Lumpur ម៉ាឡេស៊ី សិក្ខាសាលាតុ
 មូលអ្នកនិពន្ធប្រទេសជាសមាជិកអាស៊ាននិងអាស៊ីបូព៌ារស្តីពីទស្សនៈវិស័យ
សហគមន៍អាស៊ានក្រោយឆ្នាំ ២០១៥ ត្រូវបានរៀបចំឡើង។ សិក្ខាសាលានេះ
មាន សម័យពិភាគ្សាចំនួន​ ៤ រួមមាន៖ បទអ​ន្តរាគមន៍ទាក់ទិនដល់ទស្សនៈ
វិស័យសហ គមន៍អាស៊ានក្រោយឆ្នាំ ២០១៥ អត្តសញ្ញាណអាស៊ាន តួនាទី
របស់សារព័ត៌មាន ក្នុងការជំរុញសន្តិភាពក្នុងប្រទេសជាសមាជិកអាស៊ាន
និងអាស៊ីបូព៌ារនានានិង ការពិភាគ្សាជាមួយអគ្គលេខាធិការអាស៊ាន លោក
 Le Luong Minh ។

        អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានអះអាងថា៖ ការផ្សព្វ
ផ្សាយនិងសារព័ត៌មានដើរតួនាទីសំខាន់និងមានភារកិច្ចដ៏ធំធេងក្នុងការងារ
ឃោសនារបស់អាស៊ាន។​ លោកបានឲ្យដឹងថា៖ នៅសន្និសីទជាន់ខ្ពស់អាស៊ាន
លើកទី ២៧ នាពេលកន្លងទៅ ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំងអស់បានប្រកាស
 បង្កើតសហគមន៍អាស៊ាននិងសហគមន៍ត្រូវបានចាប់បដិសន្ធិជាផ្លូវការនាថ្ងៃ
ទី ៣១ ធ្នូ ឆ្នាំ ២០១៥។ យល់ដឹងពីសរៈសំខាន់នៃការងារផ្សព្វផ្សាយ អាស៊ាន
បាន កំណត់អាទិភាពជួរមុខក្នុងរយៈពេល ១០ ឆ្នាំខាងមុខគឺការបង្កើនចំណះ
ដឹងរបស់​ប្រជាពលរដ្ឋស្តីពីសហគមន៍ឆ្នាំ ២០១៦ អាស៊ាននឹងរៀបចំផែនការ
អនុវត្ត កាណាល់ទូរទស្សន៍មួយដែលអូសបន្លាយក្នុងរយៈពេល ៣០ នាទី​
ប្រចាំសប្តាហ៍ នៅប្រទេសជាសមាជិកដើម្បីផ្តល់ព័ត៌មានស្តីពីសហគមន៍
ដល់ប្រជា​ពលរដ្ឋ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ