សារព័ត៌មានថៃបានចុះផ្សាយស្ដីពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម

សារព័ត៌មានថៃបានចុះផ្សាយស្ដីពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម - ảnh 1
សារព័ត៌មានថៃបានចុះផ្សាយស្ដីពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម (VOV)



        Vovworld-ក្នុងរយៈពេល២ថ្ងៃកន្លងមក សារព័ត៌មានថៃបានបញ្ជូនព័ត៌មាន
​អត្ថបទជាច្រើនស្ដីពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung នៅថៃនិងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកទី៣រវាង​ប្រទេស​
ទាំងពីរនាថ្ងៃទី២៣កក្កដា។ កាសែតធំៗទីភ្នាក់ងារសារព័ត៌មានជាតិនិង​កាណាល់
ទូរទស្សន៍នានារបស់ថៃបានចុះផ្សាយលំអិតព័ត៌មានរូបភាពស្ដីពីសកម្មភាពនិង
លទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung និង​គណៈ
ប្រតិភូវៀតណាម។ គួរឲ្យយកចិត្តទុកដាក់គឺ សាធារណៈមតិសារ​ព័ត៌មាន​ថៃបាន
វាយតំលៃដំណើរទស្សនកិច្ចនៅថៃរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួល
បានជោគជ័យល្អប្រសើរ ក្នុងនោះថ្នាក់ដឹកនាំនៃប្រទេស​ទាំងពីរ​បានឯកភាពខ្ពស់
អំពីការជំរុញធ្វើឲ្យស៊ីជម្រៅថែមទៀតនិងបើកទូលាយទំនាក់​ទំនងដៃគូយុទ្ធសាស្ត្រ
ទ្វេភាគីលើវិស័យជាច្រើននៅគ្រប់កំរិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ