សារព័ត៌មានមានការរួមចំណែកដ៏ធំធេង និងសំខាន់ក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិ

(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៩២ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០១៧) នាយប់ថ្ងៃទី ២១ មិថុនា នៅទីក្រុងហាណូយ សមាគមអ្នកសារព័ត៌មានវៀតណាមបានរៀបចំឡើងពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី ១១ ឆ្នាំ ២០១៦។
សារព័ត៌មានមានការរួមចំណែកដ៏ធំធេង និងសំខាន់ក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិ - ảnh 1 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang 

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៩២ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០១៧) នាយប់ថ្ងៃទី ២១ មិថុនា នៅទីក្រុងហាណូយ សមាគមអ្នកសារព័ត៌មានវៀតណាមបានរៀបចំឡើងពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី ១១ ឆ្នាំ ២០១៦។ ប្រធានរដ្ឋវៀតណាមលោក  Tran Dai Quang ប្រធានរដ្ឋសភាវៀតណាមលោកស្រីNguyen Thi Kim Ngan ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមលោក Pham Minh Chinh ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោកVo Van Thuong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោកPham Binh Minh បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។ នៅក្នុងពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី ១១ ឆ្នាំ ២០១៦ នេះ មានវណ្ណកម្មចំនួន ៩៥ ក្នុងចំណោមវណ្ណកម្មជាង ១៦៣០ របស់ឯកជនជាង ២១០ នាក់ និងអង្គភាព។ វណ្ណកម្មឆ្នើមទាំងនេះបានប្រមូលផ្ដុំឆ្លុះបញ្ចាំងលើបញ្ហាសំខាន់នៃប្រទេសជាតិ ហើយរួមចំណែកក្នុងបុព្វហេតុកសាង និងការពារមាតុប្រទេស។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអះអាងថា៖

       “ សារព័ត៌មានគប្បីអនុវត្តល្អតួនាទីតម្រង់ទិសដៅចំពោះសាធារណៈមតិសង្គម ធ្វើជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងប្រជាជន ចូលរួមការឃ្លាំមើល បដិវាទសង្គម ជំរុញថែមទៀតការស្វែងរក លើកកម្លើងគំរូឆ្នើម។ ជំរុញខ្លាំងការស្វែងរក បង្ការប្រឆាំងពុករលួយ ការខ្ជះខ្ជាយជាដើម”។

         ចូលរួមការប្រឡងពាន់រង្វាន់សារព័ត៌មានជាតិលើកទី ១១ឆ្នាំ ២០១៧នេះ សាខាអ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាមដណ្ដើមបានពាន់រង្វាន់ថ្នាក់ B ចំនួន ២ និង ពាន់រង្វាន់ថ្នាក់ C ចំនួន ៣ សម្រាប់វណ្ណកម្មការសែតរូបភាព និងផ្សាយសម្លេង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ