សារព័ត៌មានឡាវវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃកិច្ចប្រជុំលើកទី៣៩គណៈកម្មាធិការអន្តររដ្ឋាភិបាល

សារព័ត៌មានឡាវវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃកិច្ចប្រជុំលើកទី៣៩គណៈកម្មាធិការអន្តររដ្ឋាភិបាល - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជូំលើកទី៣៩នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម - ឡាវ (រូបថតៈ Thống Nhất/TTXVN)

(VOVworld)-នាថ្ងៃទី១០កុម្ភៈ មធ្យោបាយសារព័ត៌មានជាច្រើនរបស់ឡាវបានចុះ
ផ្សាយអត្ថបទស្ងើចសរសើរជោគជ័យនៃកិច្ចប្រជុំលើកទី៣៩ គណៈកម្មាធិការអន្តរ
រដ្ឋាភិបាលឡាវ-វៀតណាម ក្នុងនោះសុទ្ធតែអះអាងថា កិច្ចប្រជុំនេះទទួលបានជោគ
ជ័យយ៉ាងត្រចះត្រចង់និងបង្កើតបុព្វបទសម្រាប់ប្រទេសទាំងពីរនាំទំនាក់ទំនងឡើង
 កំពស់ថ្មីនាពេលខាងមុខ។ ពោលគឺ សារព័ត៌មាន “Paxason” (កាសែតប្រជាជន)
របស់បក្សប្រជាជនបដិវត្តន៍ឡាវបានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “លទ្ធ
ផលនៃកិច្ចប្រជុំលើកទី៣៩របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលឡាវ-វៀតណាម”។
អត្ថបទនេះបានគូសបញ្ជាក់ថា ក្រោម​សហអធីបតីរបស់នាយករដ្ឋមន្ត្រីវៀតណាម
 លោក Nguyen Xuan Phuc និងសមភាគីឡាវ លោក Thongloun Sisoulith កិច្ចប្រជុំ លើកទី៣៩គណៈកម្មាធិការអន្តររដ្ឋាភិបាលឡាវ-វៀតណាមបានបញ្ចប់ប្រកបដោយ
 ជោគជ័យនៅទីក្រុងហាណូយ។

        លើសពីនេះទៅទៀត កាសែត “Vientiane Times” “Laophathana” និង “PathetLao”
សុទ្ធតែសំដែងការជឿជាក់ទៅលើកិច្ចប្រជុំលើកទី៣៩លើកនេះ នឹងរួម ចំណែកនាំ
ទំនាក់ទំនងពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឡាវ-វៀតណាម កាន់តែស៊ី
ជម្រៅនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ