សារព័ត៌មានអាហ្សង់ទីនស្ងើចសរសើររូបភាពនារីវៀតណាម

សារព័ត៌មានអាហ្សង់ទីនស្ងើចសរសើររូបភាពនារីវៀតណាម  - ảnh 1
សារព័ត៌មានអាហ្សង់ទីនស្ងើចសរសើររូបភាពនារីវៀតណាម (Image: VNA)


(VOVworld) – នាថ្ងៃទី ៦ មិនា កាសែតធំរបស់អាហ្សង់ទីនឈ្មោះថា Clarin
បានចុះផ្សាយ អត្ថបទសរសេរស្ងើចសរសើរការតស៊ូរបស់យុទ្ធនារីវៀតណាម
 Hai Ba Trung និងការចូលរួមរបស់នារីវៀតណាមក្នុងជីវភាពរស់នៅក្នុឱកាស
រំលឹកខួបអនុស្សាវរីយ៍ទិវានារីពិភពលោក ថ្ងៃទី ៨ មិនា។ ក្នុងអត្ថបទសរសេរ
 អ្នកយកព័ត៌មាន Alicia Diaconu ដែលទើបនឹងទៅបំពេញទស្សនកិច្ចនៅ
វៀតណាម បានសង្កត់ធ្ងន់ទៅលើចំណាប់អរម្មណ៍ចំពោះរូបភាពនៃនារី
វៀតណាមជាពិសេសគឺរូបភាពរបស់យុទ្ធនារី Hai Ba Trung និងយុទ្ធនារី
Ba Trieu ក្នុងការតស៊ូការពារមាតុប្រទេស។ លោកស្រី Alicia Diaconu
ក៏ថែមទាំងសេរសេរអំពីរូបភាពរបស់នារីវៀតណាមនាបច្ចុប្បន្ន ផងដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ