សារលិខិតរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជូនចំពោះសហគមន៍ជនវៀតណាមនៅឯបរទេស

(VOVWORLD) -  លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទើបបានផ្ញើសារលិខិតជូនទៅកាន់សហគមន៍ជនវៀតណាមនៅក្រៅប្រទេស ដោយអំពាវនាវ ឱ្យជនរួមជាតិវៀតណាមនៅក្រៅប្រទេស បន្តរួបរួមគ្នាចូលរួមជាមួយប្រទេសជាតិនិងប្រជាជនក្នុងប្រទេស ក្នុងការបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកល COVID-19។

សារលិខិតរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជូនចំពោះសហគមន៍ជនវៀតណាមនៅឯបរទេស - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

នៅក្នុងសារលិខិតនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ វៀត ណាម កំពុងគ្រប់គ្រងបានស្ថានការណ៍ ដោយទទួលបានលទ្ធផលវិជ្ជមានជំហានដំបូង ជាមួយនឹងចំនួនអ្នកឆ្លង ៥០ ភាគរយ ត្រូវបានព្យាបាលជាសះស្បើយ ជាពិសេស ពុំមានករណីណាស្លាប់នៅឡើយ ដែលបានអង្គការសុខភាព ពិភពលោកនិងសហគមន៍អន្តរជាតិ វាយតម្លៃខ្ពស់ផងដែរ។ ដើម្បីសម្រេចបាននូវលទ្ធផលទាំងនេះ គឺដោយសារមានការចូលរួម ពីប្រព័ន្ធនយោបាយទាំងមូល ចាប់ពីថ្នាក់មជ្ឈិម រហូតដល់ថ្នាក់មូលដ្ឋាន រួមទាំងសាមគ្គីភាពនិងការស្រុះចិត្តគំនិតរួមដៃគ្នាធ្វើសកម្មភាពរបស់ប្រជាជាតិទាំងមូលទៀតផង។

ជាពិសេស លោកនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះការរួមចំណែកនិងជំនួយឧបត្ថម្ភដ៏សំខាន់បំផុតរបស់សហគមន៍ជនវៀតណាមនៅឯបរទេស ដោយមានការចែករំលែកទាំងខាងសម្ភារៈនិងស្មារតីសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅក្នុងប្រទេសនាពេលថ្មីៗនេះ។ សកម្មភាពទាំងនេះបានសម្តែងឲ្យឃើញ នូវប្រពៃណីសាមគ្គីភាព ទឹកចិត្តស្នេហាជាតិ និងស្មារតីជំនះពុះពារលើការលំបាករបស់ប្រទេសជាតិនិងប្រជាជនវៀតណាមផងដែរ។

លោកនាយករដ្ឋមន្រ្តីបានអំពាវនាវឱ្យជនរួមជាតិវៀតណាមនៅឯបរទេស បន្តរួមកម្លាំងកាយចិត្ត ជាមួយប្រទេសនិងប្រជាជនក្នុងស្រុក ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។ ម្យ៉ាងវិញទៀត បង្កើនការទទួលខុសត្រូវ លើកស្ទួយស្មារតីការពារខ្លួនគឺការពារក្រុមគ្រួសារនិងសង្គម។ ជាពិសេស គោរពយ៉ាងតឹងរឹងនូវវិធានការណ៍បង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតរបស់ប្រទេសម្ចាស់ផ្ទះ ក្នុងនោះមានទាំងវិធានការ រក្សាគម្លាតសង្គម រឹតត្បិតការធ្វើដំណើរ និងរាំងស្កាត់កុំឲ្យជំងឺឆ្លងរាលដាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ