ស៊ីរីអនុញាតអោយអ៊ីរ៉ាកវាយប្រហា IS នៅក្នុងដែនដីរបស់ខ្លួន

(VOVWORLD) -  ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី(SANA) នាថ្ងៃទី ៣០ ខែ ធ្នូ បានជូនព័ត៌ មានថា ប្រធានាធិបតី លោក Bashar Al Assad បានប្រគល់សិទ្ធិអោយ បណ្តាកងកម្លាំង អ៊ីរ៉ាក អនុវត្តការវាយប្រហាលើក្រុមរដ្ឋអ៊ីស្លាម(IS)ស្វ័យប្រកាស នៅក្នុងដែនដីរបស់ ស៊ីរី ដោយមិនចាំបាច់រង់ចាំការអនុញាតពីអាជ្ញាធរក្រុងដាម៉ាស់នៅឡើយ។ កាយរិយានេះបានគូសបញ្ជាក់នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសជិតខាងអារ៉ាប់ទាំងពីរនេះ។ 

ស៊ីរីអនុញាតអោយអ៊ីរ៉ាកវាយប្រហា IS នៅក្នុងដែនដីរបស់ខ្លួន - ảnh 1ទាហានអ៊ីរ៉ាក់កំពុងយាមនៅ al-Qaim ចន្លោះព្រំដែនរវាងអ៊ីរ៉ាក់និងស៊ីរីនៅថ្ងៃទី ១ ខែវិច្ឆិកា( រូបថត AFP /TTXVN) 

បណ្តាយន្តហោះចម្បាំងនិងកងកាំភ្លើងធំរបស់ អ៊ីរ៉ាក់ធ្លាប់បានវាយប្រហាទីតាំង យោធារបស់ IS នៅក្នុងដែនដីរបស់ ស៊ីរី បន្ទាប់ពីបានរដ្ឋាភិបាល ស៊ីរី បើកភ្លើងខៀវ។ មុននោះ នាថ្ងៃទី ២៩ ខែ ធ្នូ ប្រធានាធិបតីស៊ីរី លោក Bashar Al Assad ទទួលបានលិខិតមួយពីនាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ លោក Abdul Mahdi ក្នុងនោះបានអំពាវនាវអោយមានកិច្ចសហការរវាងប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ