សិល្បៈច្រៀង Bai choi ភាគកណ្ដាលវៀតណាមជាបេតិកភណ្ឌវប្បធម៌អរូបីយ៍តំណាងរបស់មនុស្សលោក

(VOVWORLD) - នាព្រឹកថ្ងៃទី៥ ឧសភា នៅទីក្រុង Quy Nhon ភាគកណ្ដាល វៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីទទួលប័ណ្ណរបស់អង្គការ UNESCO ដែលលើកតម្កើងសិល្បៈច្រៀង Bai choi ភាគកណ្ដាលវៀតណាម ជាបេតិកភណ្ឌវប្បធម៌អរូបីយ៍តំណាងរបស់មនុស្ស លោក។
សិល្បៈច្រៀង Bai choi ភាគកណ្ដាលវៀតណាមជាបេតិកភណ្ឌវប្បធម៌អរូបីយ៍តំណាងរបស់មនុស្សលោក - ảnh 1 ទិដ្ឋភាពនៃពិធីទទួលប័ណ្ណរបស់ UNESCO ដែលលើកតម្កើងសិល្បៈច្រៀង bai choi ភាគកណ្ដាលវៀតណាមជាបេតិកភណ្ឌវប្បធម៌អរូបីយ៍តំណាងរបស់មនុស្សលោក (រូបថត៖ dantri)

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា សិល្បៈច្រៀង Bai choi ភាគកណ្ដាលវៀតណាមគឺជាពាណិជ្ជសញ្ញាជាតិដែលត្រូវបានពិភពលោកទទួលស្គាល់ តាមនោះរួមចំណែកឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិអំពីភាពឧស្សាហ៍ព្យាយាម ភាពច្នៃប្រឌិតនិងមេត្តាធម៌របស់មនុស្សភាគកណ្ដាលវៀតណាម។ រួមជាមួយមោទនភាព លោកនាយករដ្ឋមន្រ្តីក៏សង្កត់ធ្ងន់ទៅលើការទទួលខុសត្រូវអភិរក្សសិល្បៈច្រៀង bai choi ទៀតផង ព្រោះថាតាំងពីនេះទៅទៀត បេតិកភណ្ឌនេះមិនត្រឹមតែរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងក្លាយទៅជាទ្រព្យសម្បត្តិរួមរបស់មនុស្សលោកទៀតផង។

        “រដ្ឋាភិបាលវៀតណាមសូមសន្យារួមជាមួយបណ្ដាសិប្បករ សិល្បៈករ សហគមន៍ប្រតិបត្តិបេតិកភណ្ឌ ស្ថាប័នមជ្ឈឹមនិងតំបន់នានា អនុវត្តឲ្យបានម៉ឺងម៉ាត់និងប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្ម ភាពជាតិដើម្បីការពារនិងពង្រីកប្រកបដោយប្រសិទ្ធភាពនូវតំលៃបេតិកភណ្ឌសិល្បៈច្រៀង bai choi ភាគកណ្ដាលវៀតណាម ក៏ដូចជាបេតិកភណ្ឌផ្សេងៗដែល UNESCO បានទទួលស្គាល់ផងដែរ ហើយតាមនោះចែករំលែកបទពិសោធន៍ជាមួយប្រទេសដទៃដែលមានបេតិកភណ្ឌស្រដៀងគ្នាលើពិភពលោក”។

        លោកនាយករដ្ឋមន្រ្តីឲ្យដឹងថែមទៀតថា ដោយបេតិកភណ្ឌវប្បធម៌អរូបីយ៍ចំនួន១២ដែលបាន UNESCO ទទួលស្គាល់នោះ គឺវៀតណាមកំពុងឈរលំដាប់ថ្នាក់ទី៨លើប្រទេសជាសមាជិកទាំង១៧៧នៃអនុសញ្ញាស្ដីពីការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ